ប្រទះឃើញ​គ្រាប់​១០៥ មិល្លីម៉ែត្រ​និង​គ្រាប់​ប្រភេទ​ M៧៩ នៅ​ស្រុក​កំពង់ត្រឡាច​

241
ចែករម្លែក

ដោយៈមុនីរ័ត្នៈ​កំពង់ឆ្នាំង​:​យុទ្ធ​ភ​ណ្ឌ័​មិនទាន់​ផ្ទុះ​ចំនួន​៦​គ្រាប់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កប់​នៅក្នុង​ដី​ដែល​ប​ន្ស​លើ​ទុក​តាំងពី​សម​យ័​សង្គ្រាម​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន​សហការ​ជាមួយ​អង្ក​ការ​HALOTRUST ។​

ហេតុការណ៍​ភ្ញាក់ផ្អើល​ប្រទះឃើញ​យុទ្ធ​ភ​ណ្ឌ័​មិនទាន់​ផ្ទុះ​នេះ​កើតឡើង​នៅ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​ចំណុច​ភូមិ ព្រៃ​ពិស​ឃុំ​ច្រេស​ស្រុក​កំពង់ត្រឡាច​
​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រេស ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង ។​

សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន​បានអោយដឹងថា​នៅ​មុនពេល​ប្រទះឃើញ​យុទ្ធ​ភ​ណ្ឌ័​មិនទាន់​ផ្ទុះ​ទាំងអស់នេះ​នៅពេលដែល​បងប្អូន​ប្រជាពលរដ្ឋ​គាត់​ជីក​រុន្ធ​ដៅ​ដាំ​ដំណាំ​ក្នុងភូមិ​និង​បាន​រាយ​ការជូន​សមត្ថកិច្ច​និង​បាន​សហការ​ជាមួយ​អង្គការ​HALO TRUST ប្រមូលយក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​ចំណុច​ខាងលើ ក្នុងនោះ​ដឹក​យកទៅ​រក្សារ​ទុក​រួមមាន​
-​គ្រាប់​ប្រភេទ​១០៥ មី​លី​ម៉ែត្រ ចំនួន​០១ គ្រាប់​
-​គ្រាប់​ប្រភេទ​M៧៩ ចំនួន​០៥ គ្រាប់ ៕​/Ha