ប្រធានក្រុមការងារចុះជួយឃុំនរាអំពាវនាវដល់បងប្អូនខ្មែរឥស្លាមគោរពបំរាមរបស់រដ្ឋចូលរួមទប់ស្កាត់ជម្ងឺកវីត-១៩

139
ចែករម្លែក

ដោយ:ភ្នំខៀវ/បាត់ដំបង ៖ ប្រធានក្រុមការងារចុះជួយឃុំនរាអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសបងប្អូនខ្មែរឥស្លាមទាំងអស់ត្រូវគោរពបំរាមផ្សេងៗរបស់រដ្ឋ ឬក្រសួងសម៉ីដើម្បីចូលរួមទប់ស្កាត់ជម្ងឺឆ្លងកូវីត-១៩។

ឯកឧត្តម សែម ស៊ីណង ប្រធានក្រុមការងារគណះបក្សប្រជាជនចុះជួយឃុំនរា នៅថ្ងៃចុងសប្តាហ៍កន្លងមកនេះបានលើកឡើងថា ដោយសារស្ថានភាពជម្ងឺកូវីត-១៩ ប្រភេទជម្ងឺឆ្លងផ្លូវដង្ហើមថ្មីកំពុងបន្តរីករាលដាលនៅពាសពេញពិភពលោក និងកំពុងតែ​ឆក់យកជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងនោះចាំបាច់បងប្អូនប្រជាពលរដ្ឋយើងទូទៅ និងបន្តជម្រុញការណែនាំដល់ក្មេងៗជាកូនចៅអោយបានដិតដល់ថែមទៀត ក៏ដូចជាបងប្អូនខ្មែរឥស្លាមគ្រប់ៗរូបត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តអនាម័យតាមការណែនាំរបស់មន្ត្រីជំនាញ ពិសេសគោរពឲ្យបានម៉ត់ចត់នូវរាល់បំរាមរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលជាដើមសំដៅការទប់ស្កាត់ការឆ្លងសកលនូវជម្ងឺកូវីត-១៩ ឲ្យមានប្រសិទ្ធភាពតាមតែអាចធ្វើទៅបាន។

ឯកឧត្តម សែម ស៊ីណង បន្តថា ចំពោះមុខរាជរដ្ឋាភិបាល គណះកម្មការប្រយុទ្ធនិងជម្ងឺកូវីត-១៩ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ កំពុងផ្តោតការយកចិត្តទុកយ៉ាងសកម្មបំផុតទាំងការចុះអប់រំបង្ហាត់បង្ហាញពីវិធានការទប់ស្កាត់គ្រប់ច្រកល្ហកនៅតាមសហគមន៍ និងក្រុមមន្ត្រីជំនាញផ្នែកវិជ្ជសាស្ត្របាននិងកំពុងមមាញឹកក្នុងការថែទាំ ពិនិត្យ និងព្យាបាលដល់អ្នកកើតជម្ងឺកូវីត-១៩ ឈានទៅរកភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ វាជាការរួមដៃគ្នាពីគ្រប់ភាគីពាក់ព័ន្ធដែលបញ្ហានេះទាមទារឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួមឲ្យបានសកម្មថែមទៀតទាំងផ្នែកអនាម័យ ទាំងការគោរពបំរាមនានារបស់រដ្ឋ គិតទាំងការដាក់ខ្លួនឯងអោយនៅដាច់ដោយឡែកលើករណីដែលឆ្លងកាត់តំបន់ផ្ទុះជម្ងឺកូវីត-១៩ ខ្លាំងផងដែរ ។

ការចុះសាកសួរសុខទុក្ខខាងលើនេះប្រធានក្រុមការងារចុះជួយឃុំនរាក៏បាននាំយកនូវក្រមារុំច្រមុះ មាត់ និងអង្ករជាច្រើនតោនទៀតចែកជូនដល់បងប្អូនប្រជាពលរដ្ឋ កម្លាំងប្រជាការពារភូមិជាច្រើននាក់ដែលកំពុងប្រឈមប៉ះពាល់ជីវភាពដោយសារឥទ្ធិពលនៃជម្ងឺកូវីត-១៩បច្ចុប្បន្ន៕/B