ប្រធានាធិបតី​ហ្វីលីពីន ឌុយ​ទែ​តេ ស្វែងរក​ច្បាប់​ដើម្បី​ទប់ស្កាត់​អតិផរណា​ហ្វីលីពីន

965
ចែករម្លែក

ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌុយទែតេ បានស្នើឱ្យសមាជិកសភាអនុម័តច្បាប់ដែលនឹងជួយទប់ស្កាត់អតិផរណា និងការរីករាលដាលទ្រព្យសម្បត្តិនិងអំណាចដែលហួសពីតំបន់រដ្ឋធានីនេះ។

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភា កាលពីថ្ងៃ​ចន្ទ លោក​ រ៉ូឌ្រីហ្គោ ឌុយទែតេ បានស្នើឱ្យសភាកំណត់អាទិភាពលើការលុបចោលការនាំចូលអង្ករដើម្បីកាត់បន្ថយតម្លៃអង្ករក្នុងស្រុករហូតដល់៧ប៉េសូ(០,១៣ដុល្លារ ) ក្នុងមួយគីឡូក្រាម។ តម្លៃអង្ករនេះ គឺខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំមកនេះ ហើយបន្តកើនឡើងនៅខែកក្កដា។

មេដឹកនាំហ្វីលីពីន វ័យ៧៣ឆ្នាំនេះ ក៏បានជំរុញឱ្យមានច្បាប់កាត់បន្ថយពន្ធរបស់ក្រុមហ៊ុននិងធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ ដែលនឹងអាចផ្លាស់ប្តូរទៅជាទម្រង់សហព័ន្ធនៃរដ្ឋាភិបាល ។

លោក រ៉ូឌ្រីហ្គោ ឌុយទែតេ បានសន្យាចុះហត្ថលេខាលើច្បាប់មួយក្នុងរយៈពេលពីរបីថ្ងៃខាងមុននេះដែលនឹងពង្រីកតំបន់ម៉ូស្លីមស្វយ័ភាព និងជួយបញ្ចប់ការបះបោររយៈពេល៤ទសវត្សរ៍មកនេះ នៅកោះមីនដាណាវ(Mindanao)។

លោកស្រី រ៉ាឆែល គ្រូហ្ស៍ អ្នកវិភាគម្នាក់នៅក្រុមហ៊ុនAP Securities Inc នៅទីក្រុងម៉ានីលបាននិយាយថាផែនការរបស់ប្រធានាធិបតី លោក​ រ៉ូឌ្រីហ្គោ ឌូធឺតេ ដើម្បីលុបចោលកូតាអង្ករនិង ការផ្លាស់ប្តូរពន្ធនាំចូលនឹងជួយបន្ធូរបន្ថយអតិផរណានៅឆ្នាំ២០១៩ ចំពេលដែលតម្លៃប្រេងនៅតែកើនឡើង។ លោកស្រីនិយាយថា សរុបមក ការនិយាយនេះទំនងជាមិនជម្រុញការងើបឡើងវិញនៃទីផ្សារនោះទេនោះទេ។

ប្រធានាធិបតីហ្វីលីពីន ឌុយទែតេ