ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​ឧបត្ថម្ភ​ថវិកា​និង​បរិច្ចាគ​ប្រាក់​បៀរ​វត្សរ៍​ចំនួន​៦​ខែ​

121
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ បាន​ចូលរួម​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​១.០០០.០០០​រៀល​និង​ប្រាក់​បៀរ​វត្សរ៍​ផ្ទាល់ខ្លួន​ចំនួន​៦​ខែ​ក្នុង​១​ខែ​ចំនួន​៤០០.០០០​រៀល​ដល់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​ខេត្តព្រះវិហារ​។​

​ថវិកា​នេះ​ជា​ជំនួយ​សម្រាប់​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ដែល​កំពុង​រីក​រាលដាល​ដោយបាន​គំរាម​គំហែង​បង្ក​គ្រោះភ័យ​ដល់​សុខភាព​និង​ជីវិត​របស់​ប្រជាជន​កម្ពុជា​។​វិភាគទាន​ជា​ជំនួយ​ដល់​បុព្វហេតុ​ខាងលើ​របស់លោក​ប្រធាន​និង​មន្ត្រីក្រោមឱវាទ​ពិតជា​មានតម្លៃ​ប្រកបដោយ​គុណធម៌​ចំពោះ​ប្រជាជាតិ​យើង​។​សូម​ជូនពរ​លោក​ប្រធាន​និង​ភរិយា​ព្រមទាំង​មន្ត្រីក្រោមឱវាទ​៕S/​