ប្រធាន​ACU​និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជួបគ្នា​អំពី​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត​

88
ចែករម្លែក

​ភ្នំពេញ​៖​លោក​កើត​រិ​ទ្ធ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​រួមទាំង​សហការី​បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី​ឱម​យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពី​ពុករលួយ​(ACU)​។​

នា​ទីស្តីការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២០​អំពី​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត​ដែល​នឹង​ប្រកាស​ដំណើរការ​នៅ​ដើម​សប្តាហ៍​ក្រោយនេះ​។​ជាមួយនេះ​ស្នើសុំ​កិច្ចសហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុង​ដំណើរការ​នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត​។

​នៅ​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០២០​ក្រសួងយុត្តិធម៌​ប្រកាស​បើក​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត​និង​មាន​ការធ្វើ​សន្និសីទ​សារព័ត៌មាន​ដោយ​លោក​កើត​រិ​ទ្ធ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​

ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា​កិច្ចប្រជុំ​នេះ​គឺ​ក្នុង​គោលបំណង​ដោះស្រាយ​ការកកស្ទះ​សុំ​រឿង​ដែលមាន​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត​។​ដើម្បី​ចូលរួមចំណែក​ដោះស្រាយ​ការ​ចង្អៀត​មែន​នៃ​អ្នក​ជាប់ឃុំ​នៅតាម​ពន្ធនាគារ​ព្រមទាំង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​តុលាការ​ក្នុងការ​ផ្ដល់​យុត្តិធម៌​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរ​តាមរយៈ​កា​រព​ន្លឿ​ន​ចំណាត់ការ​សំណុំរឿង​៕S/​