ប្រមុខគណបក្សប្រជាជនសន្យាមិនដឹកនាំបក្សធ្វើឲ្យសមាជិកខកចិត្ត ដោយសារ​ទង្វើ​នយោបាយ និង​សីលធម៌​ណាមួយ​ឡើយ

935
ចែករម្លែក

ភ្នំពេញ៖សម្ដេច ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជាបានធ្វើការសន្យានៅចំពោះមុខសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ ជាង ២៥ ម៉ឺននាក់នៅរាជធានីភ្នំពេញ និង សមាជិក សមាជីកា បក្សនៅទូទាំងប្រទេសដែលកំពុងតែស្តាប់ការផ្សាយបន្តផ្ទាល់ដែលមានប្រមាណ ៥លាននាក់នាព្រឹកថ្ងៃទី ២៧ ខែកក្កដាក្នុង ឳកាស បិទយុទ្ធនាការឃោសនាបោះឆ្នោតថាសម្តេច និងដឹកនាំគណបក្សប្រជាជនកម្ពុជាមិនឲ្យ សមាជិក មានការខកចិត្តដោយសារទង្វើលនយោបាយ និង សីលធ៌មណាមួយឡើយ ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលថ្លែងថា៖រយៈពេលជិត ៤០ ឆ្នាំនៃការដឹកនាំប្រទេសគណបក្សប្រជាជនកម្ពុជាបានរំដោះប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ,បានទប់ស្កាត់របបប្រល័យពូជសាសន៍មិនឲ្យត្រឡប់មកវិញ, និង បានចូលរួមស្វែងរកកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស និង បានអនុវត្តន៍នយោបាយឈ្នះឈ្នះដោយបានបញ្ចប់សង្រ្គាមនៅកម្ពុជានិងនាំមកនូវការបង្រួបបង្រួមជាតិនៅទូទាំង ប្រទេស ហើយចុងក្រោយនេះបានចាត់វិធានការណ៍ទាន់ពេលវេលាបង្រ្កាបអំពើក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិ ដែលបានឃុបឃិតជាមួយ បរទេសចង់បង្កើតភ្លើងសង្រ្គាមជាថ្មីទៀត តាមរយៈបដិវត្តន៍ព័ណ៌ ។ ដូចនេះចំណុចអទិភាពនៃគោលនយោបាយរបស់គណបក្សប្រជា ជនកម្ពុជា គឺសន្តិភាព និង ការអភិវឌ្ឍ វាជាចំណងនៃខ្សែពីរមានសន្តិ ភាពទើបមានការអភិវឌ្ឍ និង មានការអភិវឌ្ឍទើបមានសន្តិភាព ។ ទាំងមុននិងក្រោយគណបក្សប្រជាជនកម្ពុជានៅតែប្រកាន់យកចំណុចអាទិភាព នេះ ។ យើងបានយកជំវិតធ្វើដើមទុនដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជានាំមកនូវសុខសន្តិភាព។ យើងបានរួមគ្នាផ្តួលរំលំរបប ប្រល័ពូជសាសន៍នាំមក នូវសិទ្ធសេរិភាព ជូនប្រជាជនបើមិនមានជីវិតទេកុំបាច់និយាយដល់សិទ្ធអ្វីទាំងអស់ ។ យើងបានស្ថារប្រទេសឡើងវិញពីចំណុចសូន្យ និង បានទប់ ស្កាត់របបប៉ុលពត មិនឲ្យត្រឡប់មកកវិញ ។ យើងបានស្វែងការចរចាដើម្បីសន្តិភាពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ,យើងបានប្រើប្រាស់នយោបាយ ឈ្នះឈ្នះដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា និង ចុងក្រោយនេះយើងបានកំទេចចោលនូវអំពើក្បត់ជាតិដែលឃុបឃិតជាមួយបរទេសនាំមកនៅបដិវត្ត ព័ណ៌បានទាន់ពេលវេលា ដោយកណ្តាប់ដៃដែកនៃច្បាប់របស់ប្រទេស ប្រសិនបើមិនបានកំទេចទាន់ពេលវេលាទេនោះមិនដឹងថាមកដល់ពេលនេះ សភាពការណ៌របស់យើងបែបណាទេ? ប៉ុន្តែមកដល់ពេលនេះប្រជាជានកម្ពុជាមានភាពសុខសាន្តដោយសារតែយើងបានធ្វើទាន់ពេលវេលានូវ ការចាត់វិធានការណ៍លើសកម្មភាពរបស់ពួកក្បត់ជាតិ ។ សន្តិភាពជារបស់យើងទាំងអស់គ្នា យើងទាំងអស់គ្នាត្រូវថែរក្សាសន្តិភាព ។ ដើម្បី​ឲ្យ​អ្នកគាំទ្រជឿជាក់លើសម្តេចក្នុងនាមជាប្រមុខគណបក្ស​ប្រជាជនកម្ពុជា ថាពិតជា​អាចការពារ​សន្តិភាព​ពិតប្រាកដ​នោះសម្តេច បានថ្លែង​ថា​៖ «​ខ្ញុំ​មិន​ធ្វើ​ឲ្យ​បក្ស និង​សមា​ជិប​ក្ស​ខកចិត្ត​ដោយសារ​ទង្វើ​នយោបាយ និង​សីលធម៌​ណាមួយ​ឡើយ​»​ ។ នេះ​ជាការ​ប្ដេជ្ញាចិត្ត​របស់​ប្រមុខ​បក្ស​ប្រជាជន​។​

ក្រោយ​បញ្ចប់​ការ​ថ្លែង​សារ​នយោបាយ​នេះសម្ដេចតេជោ ហ៊ុន សែន បាន​ដឹកនាំក្បួនដង្ហែគណបក្សប្រជាជនកម្ពុជាដែលមាន​សមាជិក​ប្រមាណ ២៥ ម៉ឺន​ម៉ឺន​នាក់ ដោយថ្មើរជើងទៅកាន់មុខវត្តបទុមវត្តី ​។ នៅទីនោះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានធ្វើសេចក្តីថ្លែងខ្លី និងបានរាំកំសាន្ត ជាមួយសមាជិនៅទីនោះផងដែរ ។ នៅទីនោះសារនយោបាយដែលគួរឲ្យចាប់អារម្មណ៍នោះគឺប្រមុខគណបក្សប្រជាជនកម្ពុជានៅតែបន្តផ្តោតជា សំខាន់ទៅលើកត្តានៃសុខសន្តិភាព ដោយសម្តេចថ្លែងថា ប្រសិនប្រទេសមិនមានសុខសន្តិភាពទេ យើងមិនអាចធ្វើពិធីដ៏ធំបែបនេះបានទេ ។ សម្តេចបានលើកជាសំណួរទៅកាន់មេដឹកនាំពិភពលោកថា​តើអស់លោកអាចធ្វើដូចខ្ញុំបានទេ ខ្ញុំបានដើរកាត់ហ្វូងមនុស្ស រាប់ម៉ឺននាក់ និងបាន ថតសិលហ្វី ជាមួយប្រជាជន ហើយឈរដោយមិនបាច់ពាក់អាវការពារ ឬ នៅក្នុងរបាំងកញ្ជប់នោះទេ ។ នេះហើយជាកត្តានៃសុខសន្តិភាពដែល បញ្ជក់ឲ្យពិភពលោកឃើញថាកម្ពុជាពោរពេញទៅដោយសុខសន្តិភាព ៕ BR