ប្រមុខរាជរដ្ឋាភិបាលរៀបចំ​បង្កើត​ស្តុក​សម្ភារៈ​ពេទ្យ​និង​បញ្ជាឲ្យបង្កើន​ប្រាក់ឧបត្ថម្ភ​ដល់​គ្រូពេទ្យ​នៅ​ជួរមុខ​ប្រឆាំង​កូ​វីដ​១៩

184
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ)​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ ជា​សម្រេច​ដាក់ចេញ​ផែនការ​ថ្មី​ដោយ​បង្កើត​ស្តុក​រាជរដ្ឋាភិបាល​ដោយ​តម្រូវឱ្យ​ស្តុក​នូវម៉ាសចំនួន១​លាន​ម៉ាស,​សម្លៀកបំពាក់​គ្រូពេទ្យ​៥​ពាន់​កំ​ប្លេ, ម៉ាស​N95៥​ពាន់​ម៉ាស់​និង​ទឹក​អាល់កុល​ចំនួន​១​លាន​លីត្រ​ទុក​ប្រើប្រាស់​ក្នុងករណី​មានការ​វិវឌ្ឍន៍​មិនល្អ​ណាមួយ​លើ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​។​ ជាមួយនេះប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាឲ្យមានការតម្លើង ប្រាក់ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យនៅជួរមុខប្រឆាំងកូវីដ១៩ផងដែរ ។

​នៅក្នុង​សារ​សំឡេង​បទបញ្ជា​ទៅកាន់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២០​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​គូស​បញ្ជា ក់ថា​បើទោះបីថា​ស្ថាន​ការវិវឌ្ឍ​ន៍​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​មិន​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​យ៉ាងណាក្តី​តែ​ដើម្បី​ប្រាកដថា​កម្ពុជា​មិន​ជួប​បញ្ហាខ្វះ​ម៉ាស សម្លៀកបំពាក់ និង​ទឹក​អាល់កុល​សម្រាប់​ក្រុមគ្រូពេទ្យ​ប្រើប្រាស់​ត្រូវបង្កើត​នូវ​ស្តុក​មួយ​សម្រាប់​រាជរដ្ឋាភិបាល​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថា​៖«​នេះ​ជាការ​ចាំបាច់​ព្រោះ​យើង​មិន​អាចឱ្យ​គ្រូពេទ្យ​ណា​ម្នាក់​ឆ្លង​ព្រោះតែ​ខ្វះ​ការទទួលខុសត្រូវ​រប​ស់​យើង​នោះទេ​។ ឥឡូវនេះ​ខ្ញុំ​សូម​ចេ ញ​នូវ​បទបញ្ជា​បន្ថែម​គឺ​យើង​ត្រូវ​មានការ​ស្តុក​បម្រុង​របស់​រាជរដ្ឋាភិបាល​មួយកម្រិត​ទៀត​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ថា​ទាំង​ម៉ាស​សម្លៀកបំពាក់​សម្រាប់​គ្រូពេទ្យ​និង​ទឹក​អាល់កុល​នៅពេល​ប្រើ​អស់​គឺ​ត្រូវ​ផលិត​យកមក​បំពេញបន្ថែម​ភ្លាម​។ សម្តេច​តេ ជោ ហ៊ុន សែន បាន​បន្ថែមថា​ស្តុក​របស់​រាជរដ្ឋាភិបាល​គឺ​រក្សា​នៅ​ក្រសួងសុខាភិបាល​ដដែល​តែ​នៅពេល​យកទៅ​ប្រើប្រាស់​ត្រូវ​ដាក់សំណើ​ទៅកាន់​សម្តេច​។​តាមរយៈ​សារ សំឡេង​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន​ក៏បាន​សង្កត់ធ្ងន់ថា​ការដែល​សម្ដេច​បញ្ជា​ឲ្យ​បង្កើន​ជីវភាព​គ្រូពេទ្យ​នៅ​ជួរមុខ​នៅពេលនេះ​ដោយសារ​មើលឃើញ​ពីអ្វី​ដែល​ក្រុម​គ្រួ​ពេទ្យ ទាំងអស់នោះ​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​។​

​ក្នុងឋានៈ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​COVID-19​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​គឺ​ក្រសួងសុខាភិបាល​និង​ក្រសួង​សេដ្ឋកិច្ច​និង ហរិញ្ញវត្ថុ​ត្រូវ​បង្កើន​ប្រាក់ឧបត្ថម្ភ​ដល់​គ្រូពេទ្យ​នៅ​ជួរមុខ​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​យ៉ាងសកម្ម​ជាមួយ​ជំងឺ​នេះ ។ សម្តេច​អះអាងថា​ក្នុង​រយៈពេល​នេះ​ក្រុម​គ្រួ​ពេទ្យ​នៅ​ជួរមុខ ទាំងអស់នោះ​គ្មាន​ពេលវេលា​ដើម្បី​បាន​ទៅ​ជួប​ក្រុមគ្រួសារ ប្រពន្ធ កូន​នោះឡើយ​ដូច្នេះហើយ​ដើម្បី​ឲ្យ​គ្រូពេទ្យ​ហ្នឹង​ន​ចិត្ត​ទើប​សម្ដេច​សម្រេច​បញ្ជា​ឲ្យ​បង្កើន​ថវិកា​ឧបត្ថម្ភ​តែ ម្ដង​។​

​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​គ្រូពេទ្យ​ទាំងអស់នេះ​អត់​បាន​នៅ​ជិត​ប្រពន្ធ​កូន​ទេ​គឺជា​ការលះបង់​មួយ​ខ្ពស់​ណាស់ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ក្រុមគ្រូពេទ្យ​មានការ​ពិបាក​ក្នុងការ​គិតគូរ​ទៅដល់​ក្រុមគ្រួសារ​ខ្ញុំ​សូម​ស្នើ​ឲ្យ​ពិនិត្យ​បង្កើន​នូវ​ប្រាក់ឧបត្ថម្ភ​សម្រាប់​គ្រូពេទ្យ​នេះ​ថែមទៀត​ដើម្បី​ឲ្យ​គ្រូពេទ្យ​ទាំង នេះ​ហ្នឹង​ន​ចិ​ត្ដ​កុំ​ខ្វល់​ទៅដល់​បញ្ហា​ទាក់ទិន​ទៅនឹង​គ្រួសារ​ដែល​នៅផ្ទះ​ហើយគ្នា​អត់​ដែល​បាន​ទៅ​ជួប​សោះ​»​។​

​នៅ​កម្ពុជា​មកដល់​ត្រឹម​ព្រឹក​ថ្ងៃទី ០៤​ខែមេសា​ឆ្នាំ​២០២០​នេះ​មាន​អ្នក​កើង​ជំងឺ​កូ​វីដ​១៩ សរុប​១១៤​នាក់ ។ ប៉ុន្តែ​មាន​អ្នកជំងឺ​ចំនួន​៤៩​នាក់​ហើយ​ត្រូវបាន​ព្យាបាល​ជា​សះ ស្បើយ​ខណៈ​អ្នកជំងឺ​កំពុងតែ​ព្យាបាល​មាន​ចំនួន ៦៥​នាក់ ។ តាមរយៈ​ទិន្នន័យ​នេះ​ត្រូវបាន​មើលឃើញថា​ការវិវឌ្ឍ​ន៍​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​កម្ពុជា​មិនមាន​ស្ថានភាព អាក្រក់​ដូច​បណ្តា​ប្រទេស​ដែល​កំពុង​រង​ការយាយី​ដោយ​ជំងឺ​កូ​វីដ​១៩​ដទៃទៀត នៅលើ​ពិភពលោក​នោះឡើយ​។ ជាពិសេស​នៅ​ដែនដី​អាមេរិក​និង​បណ្តា​ប្រទេស​នៅ​តំបន់អឺរ៉ុប​ដែលជា​ប្រទេ ស​មានការ​អភិវឌ្ឍ​ជឿនលឿន​នោះ​។​ការរក្សាបាន​នូវ​ស្ថានភាព​ល្អប្រសើរ​ជាពិសេស​ការទប់ស្កាត់​មិន​ឱ្យមាន​ការរីក​រាលដាល​ខ្លាំង​នេះ​គឺ​មិនអាច​កាត់ផ្តាច់ បានឡើយ​ពី​ការគ្រប់គ្រង​និង​ការដាក់ចេញ​វិធានការ​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល​។​