ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ផ្អាក​ចូលឆ្នាំ​ខ្មែរ​

545
ចែករម្លែក
ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ផ្អាក​ចូលឆ្នាំ​ខ្មែរ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​សម្រេចចិត្ត​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ។ សម្តេច​បាន​បន្តថា ​ត្រូវ​ផ្អាក​ចូលឆ្នាំ​ខ្មែរ ​ហើយ​តម្រូវ​ឲ្យ​ស្ថាប័នរដ្ឋ​និង​ឯកជន​ធ្វើការ​ធម្មតា ​ហើយ​រដ្ឋ​នឹង​សង​វិញ​នៅពេល​សមស្រប​ចំនួន ៥ ថ្ងៃ ។ សម្តេច​លើកឡើងថា​ កន្លែង​រោងចក្រ និងក្រុមហ៊ុន​គឺជា​កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​នៅពេលនេះ ។ នៅតាម​រោងចក្រ​ នៅតាម​ក្រុមហ៊ុន​ នៅតាម​ស្ថាប័ន​គឺជា​ជម្រើស​សុវត្ថិភាព​បំផុត ​ហើយ​បើ​ទុក​បណ្ដោយ​ឲ្យ​ទៅ​ដើរលេង​ សភាពការណ៍​នេះ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​អាច​នឹងមាន​ហានិភ័យ​ខ្ពស់បំផុត ។​


​សម្តេច​បន្តថា​ សុំ​បងប្អូន​មន្ត្រីរាជការ​របស់​យើង​ ក៏​ដូច​កម្មករ​ កម្មការិនី​របស់​យើង​មេត្តា​យោគយល់​ចំពោះ​ការលំបាក​របស់​ប្រទេសជាតិ​ មិនមែន​ការលំបាក​របស់​រាជរ​ដ្ឋា​ភិ​បាល​ទេ​។​


​រាជរដ្ឋាភិបាល​សំណូមពរ​សូម​ឲ្យ​មានការ​កាត់បន្ថយ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​ភ្នំពេញ​ទៅ​ជនបទ​ ឬ​ទៅ​ស្រុកកំណើត​និង​ទៅកាន់​រមណីយដ្ឋាន​នានា​ដែលជា​ការនាំ​មេរោគ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ​ហើយ​ការទទួល​ទេវតា​នៅតាម​ផ្ទះ​គឺ​ធ្វើ​រៀងៗ​ខ្លួន​ទៅ ។​រដ្ឋ​ហាមឃាត់​តែ​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ដែលមាន​ការជួបជុំ​លេងល្បែង ​ឬ​ដើរ​កម្សាន្ត​តែប៉ុណ្ណោះ ប៉ុន្តែ​ការទទួល​នៅតាម​ផ្ទះ​ តាម​វត្ត​អារាម​គឺអាច​ធ្វើបាន​ជាធម្មតា ។​
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា​ឆ្នាំ​២០២០ ​នៅក្នុង​ស​ន្និសីទ​សារព័ត៌មាន​ ពាក់ព័ន្ធ​បច្ចុប្បន្ន ភាព​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​វិមាន​សន្តិភាព​។

បុណ្យចូលឆ្នាំថ្មីបីថ្ងៃនឹងចូលមកដល់នៅថ្ងៃទី១៣ ខែមេសាខាងមុខ៕​សរន​/Ha

ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ផ្អាក​ចូលឆ្នាំ​ខ្មែរ​