ប្រមុខ​អង្គការ​សហប្រជាជាតិ​ថា កូវី​ដ​១៩ គឺជា​វិបត្ដិ​ពិភពលោក​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​សង្គ្រាម លោកលើកទី​២

154
ចែករម្លែក

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ថា​ជំងឺ​ឆ្លងកូវី​ដ​១៩ គឺជា​វិបត្ដិ​ពិភពលោក​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​សង្គ្រាមលោកលើកទី ២​និង​បាន​សម្តែង​ការព្រួយបារម្ភ​ថា វា​អាច​បង្ក​ឱ្យមាន​ជម្លោះ​នៅ​ជុំវិញ​ពិភពលោក​។​

​លោក Antonio Guterres បាន​និយាយថា ទំហំ​នៃ​វិបត្តិ​នេះ គឺ​ដោយសារតែវា​ជា​ជំងឺ​មួយ​ដែល​គំរាមកំហែង​ដល់​មនុស្ស​គ្រប់គ្នា​នៅលើ​ពិភពលោក​និង …​ផល​ប៉ះពាល់​សេដ្ឋកិច្ច ដែល​នឹង​នាំ​មក​វិបត្តិ​សេដ្ឋ​​កិច្ច ដែល​វា​ប្រហែលជា​មិន​មាន​ភាពស្រដៀងគ្នា​ដូច​កាលពី​ពេល​កន្លង​ទៅ​មុនៗ​នោះទេ​។​

​លោក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​”​ការរួម​បញ្ចូល​គ្នា​នៃ​បញ្ហា​ទាំង​២​នេះ​និង​ហានិភ័យ​ដែ​លវា​បង្ក​អស្ថិរភាព​វឹកវរ និង​ជម្លោះ កាន់​ខ្លាំង​ឡើង ដែល​ជា​អ្វីដែល​ធ្វើឱ្យ​យើង​ជឿ​ថា នោះ​គឺជា​វិបត្តិ​ដ៏​​ធ្ងន់ធ្ងរ​បំផុត ដែល​តាម​ដែល​យើង​ធ្លាប់បាន​ប្រឈម​មុខ​ពីមុនមក ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី ២”​។​

​លោក Antonio Guterres បាន​បន្ថែមថា ” ការឆ្លើយតប​កាន់តែខ្លាំង​និង​មាន​ប្រសិទ្ធភាព​ជាង​មុន … គឺ​អាច​ធ្វើទៅបាន​គឺមាន​តែ​សាមគ្គីភាព ដោយ​អ្នក​រាល់គ្នា​ចូល​រួមគ្នា​និង​ទុក​រឿង​នយោបាយ​​ដោយឡែក ហើយ​យល់ថា មនុស្សជាតិ​ទាំងមូល កំពុង​ប្រឈម​គ្រោះថ្នាក់ ” ។​

​រហូត​មកដល់ពេលនេះ មនុស្ស​ជាង​៤០.០០០​នាក់ បាន​ស្លាប់​​ដោយសារ​ជំងឺ​នេះ​បាន​រាលដាល​ពាសពេញ​ពិភពលោក​និង​បង្ក​ការបំផ្លាញ​សេដ្ឋកិច្ច​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ