ប្រាសាទបន្ទាយឆ្មារ​បន្ត​ទ​ទូល​បាន​ថវិកា​សប្បុរសជន​ជួសជុល នោ​ពេល​លែងមាន​ថវិការដ្ឋ​និង​មូលនិធិ​អង្គការ

1539
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ​/បន្ទាយមានជ័យ ៖ ប្រាសាទបន្ទាយឆ្មារ​ស្ថិតនៅ​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ​ខេត្តបន្ទាយ​មានជ័យ ​បន្ត​ទ​ទូល​បាន​ថវិកា​សប្បុរសជន​សម្រាប់​ការជួសជុល ថែទាំ​នោ​ពេល​លែងមាន​ថវិការដ្ឋ​និង​មូលនិធិ​អង្គការក្រៅរដ្ឋាភិបាល ។ គម្រោង​និង​លទ្ធផល​នៃ​ការជួសជុល​នោះបាន​ទ្រង់ទ្រាយ​ធំ​ផងដែរ​។​

លោក ម៉ៅ ស៊ី ប្រធាន​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២២​ ខែតុលា​ថា សព្វថ្ងៃ​ប្រាសាទ​នេះ ​ទទួល​ការ​មក​ទស្សនា​ច្រើនឡើងៗ​នូវ​ភ្ញៀវទេសចរ​ជាតិ​ពី​ក្នុង​និង​ក្រៅ​ខេត្ត និង​ភ្ញៀវ​អន្តរ​ជាតិ​ដោយសារតែ​ភ្ញៀវ​បានដឹង​តៗ​គ្នា​ថា ​ប្រាសាទ​នេះ​ត្រូវបាន​រៀបចំ​អនាម័យ បរិស្ថាន ការរៀបចំ​ទី​សដៅ​មគ្គុទេសក៍ ការអភិរក្ស​និង​ការអភិវឌ្ឍន៍​ប្រសើរឡើង​។​

សូម​រំលឹកថា តាំងពី​រង​ការបំផ្លិចបំផ្លាញ​នៅ​អំឡុង​សម័យមុន កំពុង​និង​ក្រោយ​សង្គ្រាម​ទសវត្សរ៍​ទី​៧០​ដល់​៩០ កន្លងមក ទើបតែ​នៅ​ឆ្នាំ​១៩៩៥​មក ប្រាសាទ​នេះ​ទទួលបាន​ការយកចិត្ត​ទុកដាក់ ថែទាំ​សម្អាត​ព្រៃ ស្មៅ​បន្លា និង​ការ​គាំពារ​ឡើងវិញ​។​

ជាងនេះទៅទៀត នៅ​ឆ្នាំ​១៩៩៧ ភាគី​ថៃ​បានប្រគល់​ដុំថ្ម​ចម្លាក់​១១៧​ដុំ​នៃ​ជ​ញ្ចាំ​ង​ខាងលិច ដែល​រួមទាំង​រូប​ចម្លាក់​​អវតារ​លោ​កិ​ស្វរៈ​ព្រហស្ថ​១៦​ផង ដែល​បាន​រឹបអូស​ពី​ឧក្រិដ្ឋជន​រត់ពន្ធ​ក្បាល​អ្នកតា ហើយ​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​។​ ពី​ឆ្នាំ​២០០០​មក ប្រាសាទ​នេះ​ទទួលបាន​ការជួសជុល​បន្តបន្ទាប់​ពី​មូល​និ​ធី​អង្គការ​និង​សមាគម​ក្រៅ​រដ្ឋាភិបាល​ដូចជា​សមាគម​មិត្ត​សិ​ល្បះ ខ្មែរ​របស់​ស​.​រ​.​អា, ​អង្គការ​មូល​និ​ធី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​(GHF:Global Heritage Fund) នៃ​ប្រទេស​អង់គ្លេស​ជាដើម និង​ថវិកាជាតិ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។​ល​។​

ក្នុងនោះ​មាន​ជួសជុល សម្រួល​ផ្លូវ​ចូល​នៃ​ស្ពាន​ហាល​ខាងកើត ,​ជួសជុល​ស្ពាន​ហាល​ខាងត្បូង​, ទល់​ទ្រ​និង​សម្រួល​ការពារ​រោងទង តួ​ប៉ម ប្រាង្គ​និង​សំណង់​ខាងក្នុង​ប្រាសាទ​, កាប់​ដើមឈើ​ដែល​គម្រាមកំហែង​តួ​ប្រាសាទ​,​ជួសជុល​ជញ្ជាំង​ខាងមុខ​ប៉ែក​ខាងត្បូង​ត្រង់​ចម្លាក់​កងទ័ព​ដំរី កងទ័ព​ថ្មើរជើង កងទ័ពជើងទឹក​និង​បាន​នឹង​កំពុង​ជួសជុល​ទីលាន​ក្តារបែន​ខាងមុខ​ព្រមទាំង​បណ្ណាល័យ​មុខជា​ដើម​។​ ប៉ុន្តែ​ពី​ឆ្នាំ​២០១៥ មក​ប្រភព​មូល​និ​ធី​និង​ថវិកា​ទាំងនោះ បាន​ផ្អាក​។​

លោក​ ម៉ៅ ស៊ី និយាយ​បន្តថា  ពី​ចុងឆ្នាំ​២០១៦​មក គម្រោង​អភិរក្ស​និង​អភិវឌ្ឍ​ន៍ន​ប្រាសាទបន្ទាយឆ្មារ​នេះ ទទួលបាន​ការចាប់អារម្មណ៍​និង​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​សន្ធឹកសន្ធាប់​ដែរ​ពី​លោកជំទាវ​ម៉ៅ ម៉ា​ល័យ ភរិយា ឯ​/​ឧ​ឧបនាយក​ដ្ឋ​មន្ត្រី កែ គឹមយ៉ាន ។​

ក្នុងនោះ​មានការ​ស​ម្អា​តនិង​ថែទាំ​ជាប្រចាំ​ព្រៃ ស្មៅ​បន្លា​ក្នុង​និង​ក្រៅ​បរិវេណ កា​រស​ម្អា​ត់​ស្តា​រពើក​ក្នុង​កសិណ​ជុំវិញ ការដាក់​ភ្លើង​សូ​ឡា​បំភ្លឺ ការដាំ​ដើមឈើ ការរៀបចំ​ព្រឹ​ត្ត​ការណ៍​និង​សំណង់​ទាក់ទាញ​ទេសចរណ៍​និង​ការកំសាន្ត​សប្បាយ​នានា ។ ​ជាពិសេស ថវិកា​លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​ជួសជុល​ទ្រង់ទ្រាយ​ធំ​នៅ​ជញ្ជាំង​ខាងលិច​ត្រង់​រូប​អវតារ​លោ​កិ​ស្វ​រះ​ព្រហស្ថ​៣២​ដែលជា​រូប​សំខាន់បំផុត​និង​ត្រូវ​រដ្ឋបាលខេត្ត​យក​ជា​និមិត្តរូប​ខេត្តបន្ទាយមានជ័យ​,​រូប​អវតារ​លោ​កិ​ស្វរៈ​ព្រហស្ថ​១៦, ​រូ​ប​ចម្លាក់​នៅ​ប៉ែក​ខាងត្បូង ។

លោក​បន្តថា ​ការចំណាយ​កន្លងមក​នោះ អស់​ជាង​១០​ម៉ឺ​ន​ដុល្លា​សរ​អា​។​ ហើយ​បច្ចុប្បន្ន លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹម​យា់ន ក៏បាន​បន្ត​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ផ្ទាល់ខ្លួន​ជាង​១៧​ម៉ឺន​ដុល្លា​សរ​អា​ទៀត សម្រាប់​ការជួសជុល​ក្តារបែន​ខាងមុខ​ប្រាសាទបន្ទាយឆ្មារ ជាទី​សម្រាប់​រៀបចំ​ពិធីបួងសួង​និង​គោរព​សក្ការៈសំខាន់ៗ​។​

ចំពោះ​មូលហេតុ​នៃ​ការបរិច្ចាគ​នេះ​របស់លោក​ជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន នោះ លោក​ម៉ៅ ស៊ី ​និយាយថា​ ដោយសារ​សេចក្តីស្រឡាញ់​ពេញចិត្ត​និង​ចង់​រួមចំណែក​សង្គ្រោះ​ប្រាសាទ​នេះ​ និង​ក្រៅ​យ​ពី​លោក​ឧបនាយក​រដ្ឋមន្ត្រី​កេ គឹមយ៉ាន​និង​លោកជំទាវ​ម៉ៅ ម៉ា​ល័យ​បាន​ទស្សនា​និង​បួងសួង សក្ការៈ​នៅ​ប្រាសាទ​នេះ ហើយ​បានសម្រេច​លទ្ធផល​ដូច​បំណង់​ប្រាថ្នា ។​

ចំណែក​អ្នកស្រី ខាន់ លក្ខិណា អនុប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន​គាំពារ​និង​អភិរក្ស​សំណង់​បូរាណ​ក្រសួង​វប្ប​ធ​ម៌​និង​វិចិត្រ​សិ​ល្បះ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃ​ដដែល​ថា​  ក្រសួង​វប្ប​ធ​ម៍​និង​វិចិត្រ​សិ​ល្បៈ​សូម​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​ដៃគូ​អភិវឌ្ឍន៍ ដល់​និង​រាជរដ្ឋាភិបាល​និង​ដល់​លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​ដែល​បាន​ឧបត្ថម្ភ គាំទ្រ​ដល់​ការអភិរក្ស​និង​អភិវឌ្ឍន៍​បេ​តិក​ភ័​ណ្ឌ​ប្រាសាទបន្ទាយឆ្មារ​នេះ​។​ ហើយ​ក្រសួង​បាន​គាំទ្រ​និង​អនុវត្ត​លើ​ជំនាញ​បច្ចេកទេស​ក្នុងការ​ជួសជុល​នេះ រួមទាំង​បញ្ជូន​អ្នកជំនាញ​៥​រូប និង​រថយន្តស្ទូច មក​រួមសហការ​នឹង​ក្រុមការងារ​ជួសជុល​ប្រាសាទបន្ទាយឆ្មារ​។ ហើយ​អង្គការ​GHF ផ្តល់​ត្រាក់ទ័រ​ស្ទូច ៕B