ប្រាសាទអង្គរវត្ត​ត្រូវបាន Tripadvisor ប្រគល់​ពានរង្វាន់​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ចំណាត់ថ្នាក់​លេខ​១ លើ​លោក​ឆ្នាំ​២០១៨

2179
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ប្រាសាទអង្គរវត្ត ត្រូវបាន Tripadvisor បានប្រគល់​ពានរង្វាន់​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ចំណាត់ថ្នាក់​លេខ​១ លើ​លោក​ឆ្នាំ​២០១៨ ដោយបាន​ប្រារព្វ​ធ្វើឡើង​នៅមុខ​ប្រាសាទអង្គរវត្ត នា​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោកស្រី SARAH MATHeWS ប្រធាន​ផ្នែក​ទីផ្សារ​របស់ Trip Advisor ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជូន​ដល់​ក្រសួងទេសចរណ៍ អាជ្ញាធរ​អប្សរា និង​អជ្ញាធរ​ខេត្តសៀមរាប​។​

​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​និយាយថា នេះ​ជា​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​យើង ដែល​ត្រូវបាន Trip Advisor ជ្រើស​រើសយក​ប្រាសាទអង្គរវត្ត​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត ចំណាត់ថ្នាក់​លេខ​១ លើ​លោក ឆ្នាំ​២០១៨​នេះ​។​

​ក្រោយពី​បញ្ចប់​កម្មវិធី​នៅមុខ​ប្រាសាទអង្គរវត្ត គណៈ​ធិបតី​ទាំងអស់​បានធ្វើ​ដំណើរ​ដោយ​រ៉ឺម៉ក​កង់​បី មក​តំបន់ Pub Street ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ទទួល​ពានរង្វាន់​លេខ​១ សូម​ចូលរួម​អបអរសាទរ​ទាំងអស់​គ្នា មោទនភាព​បាន​កើតជា​ខ្មែរ​សំបូរ​ដោយ​អរិយធម៌​ដ៏​ល្អ​និង​ផូ​ផង់​មិនអាច​កាត់ថ្លៃ​បាន​៕ ល​