ប្រេង​ចុះ​ដល់​២០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ដោយសារកូ​វីត​១៩​និង​សង្ក្រាម​ថ្លៃ​រវាង​មហាអំណាច​ប្រេង​

162
ចែករម្លែក

​ជា​លើកដំបូង​ដែល​ប្រេង​ឆៅ​ធ្លាក់ចុះ​ដល់​ក្រោម​២០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​(១៥៩​លីត្រ​)​ចាប់តាំងពី​ខែ​កុម្ភៈ​ឆ្នាំ​២០០២​។​

​ប្រេង​ឆៅ​Brent ក៏​ធ្លាក់ចុះ​៦,៧​ភាគរយ​មក​នៅត្រឹម​២៣,២៥​ដុល្លារ ខណៈ​ប្រេង​WTI នៅ​ផ្សារ​អាម៉េរិក​បាន​ធ្លាក់ចុះ​៨,៥២​ភាគរយ មក​នៅត្រឹម​១៩,៩៨​ដុល្លារ ក្នុង​មួយ​បារ៉ែល​។​

​សូមបញ្ជាក់​ថា ទីផ្សារ​ប្រេង​បាន​រងគ្រោះ​ពី​អន្តរាយ​នៃ​សេចក្តីត្រូវការ​ដែល​បង្ក​ឡើង​ដោយ​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​ឆ្លងកូវី​ត​១៩ ហើយ​នឹង​សង្គ្រាម​ថ្លៃ​រវាង​អា​រ៉ា​ប៊ីសា​​អូឌីត​និង​រុស្ស៊ី​ដែល​រុញ​ទម្លាក់​ថ្លៃ​ឬ​បញ្ចេញ​ប្រេង​ជោរជន់​ពេញ​ទីផ្សារ​។​

​អា​រ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​និយាយថា ខ្លួន​នឹង​មិន​ចរចា​ជាមួយ​រុស្ស៊ី​ឡើយ​ដើម្បី​ជួយ​ទ្រោល​តំលៃ​ប្រេង​អោយ​ប្រសើរឡើង ទោះជា​រង​សម្ពាធ​ពី​​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អោយ​បញ្ឈប់​សង្គ្រាម​ទម្លាក់​ថ្លៃ ចំ​ពេល​ពិភពលោក​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារតែ​ការផ្ទុះ​ជម្ងឺឆ្លង​សកល​៕​ប្រែ​សម្រួល​៖​វាសនា​

ថ្លៃ​ប្រេង​បាន​ធ្លាក់​ជាប់​តាំងពី​ដើម​ឆ្នាំ តែ​ធ្លាក់​ខ្លាំងប្រមាណ៣០%​ក្នុងអំឡុង​ខែ​មីនា​នេះ ចំ​ពេល​ជម្ងឺ​ឆ្លងកូវី​ត​១៩​បន្ត​រាល់ដាល​ទូទាំង​ពិភពលោក​ដែលនាំអោយ​តំរូវការ​ប្រេង​​ធ្លាក់ចុះ​ខ្លាំង​បំផុត​