ផាត ឆា​យ៉ាក​ភូមិ ត្រឡប់មក​សងសឹក​ជាមួយ មាស ច័ន្ទ​មាន​

1023
ចែករម្លែក
មាស ច័ន្ទ​មាន និង ផាត ឆា​យ៉ាក​ភូមិ​

(ភ្នំពេញ​): អ្នក​ប្រដាល់​ថៃ ផាត ឆា​យ៉ាក​ភូមិ (Phat ChhayakPhum) នឹង​ឡើង​សងសឹក​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា មាស ច័ន្ទ​មាន សមាគម​ប្រដាល់​ក្រសួងការពារជាតិ ព្រឹក​ថ្ងៃទី​២៧​សីហា លើស​ង្វៀន​អា​ឡិច​ហ្ស​ង់​អាស៊ីអាគ្នេយ៍​។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ធ្លាប់​ជួប​ប្រកួត​គ្នា​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​មួយ​របស់​អាស៊ីអាគ្នេយ៍ ដែល​កាលនោះ ផាត ឆា​យ៉ាក​ភូមិ ត្រូវ ច័ន្ទ​មាន ទាត់​ឲ្យ​ខូច​ជើង​ប្រកួត​លែងកើត​នៅត្រឹម​ទឹក​ទី​២​។ តែ​កាលនោះ អ្នក​ប្រដាល់​ទាំង ២​រូបនេះ ខ្ទាត​ចេញពី​ការប្រកួត​ដូចគ្នា​។​

​មួយរយៈ​នេះ ឆា​យ៉ាក​ភូមិ ហាក់ដូច​ជាមាន​ការរីក​ចម្រើន​ខ្លាំងណាស់ សូម្បីតែ​អ្នក​ប្រដាល់​កម្ពុជា ប៉ោ ភា​រិ​ទ្ធ ហៅ យ៉េន ឌី​ណា ក្លិប​អប្សរា​គុន​ខ្មែរ ក៏​បរាជ័យ​ក្រោម​ជង្គង់​របស់​អ្នក​ប្រដាល់​ថៃ​រូប​នេះដែរ​។​

​ច័ន្ទ​មាន ក៏​ជា​អ្នក​ប្រដាល់​ដែលមាន​កលល្បិច​វ៉ៃ​ល្អ​ដែរ តែ​ប្រសិនបើ​គូប្រកួត​វាយ​សម្រុក​ខ្លាំង​វិញ​នោះ ច័ន្ទ​មាន វ៉ៃ​ចេញ​លែងរួច​តែម្ដង​។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​១២៣​ដង ឈ្នះ​៩៣​ដង ចាញ់​២៧​ដង និង​ស្មើ​ពិន្ទុ​៣​ដង​។ ចំពោះ ផាត ឆា​យ៉ាក​ភូមិ វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧២​ដង ឈ្នះ​៦០​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ ១​ដង​។​

​នេះ​ជាការ​ជួបគ្នា​លើក​ទី​២ មិនដឹងថា ច័ន្ទ​មាន អាច​រក្សា​តំណែង​ជា​អ្នកឈ្នះ​បាន​បន្តទៀត​ឬទេ ឯ ផាត ឆា​យ៉ាក​ភូមិ អាច​សងសឹក​បានសម្រេច​ឬទេ​?

​សួង សុវណ្ណ​ថា សមាគម​ប្រដាល់​ក្រសួងការពារជាតិ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា គឺ យស់ សំ​អាល់ របស់​ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។​

​អ្នក​ប្រដាល់​ជើងចាស់​ទាំង ២ រូបនេះ ធ្លាប់ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដូចគ្នា ហើយ​កាលពី​ពួកគេ​នៅ​វ័យក្មេងៗ​នោះ ក៏​ធ្លាប់​ជួប​ប្រកួត​គ្នា​ដែរ ដែល​ការប្រកួត​ភាគច្រើន សុវណ្ណ​ថា ជា​អ្នកឈ្នះ​។ ជំនួប​ក្នុង​វ័យ​ចំណាស់​នេះ នរណា​ជា​អ្នកឈ្នះ​?

​ណាក់ សុខា ក្លិប​សុភា​នូ​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ម៉ន កល្យាណ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។ ជា ល័​ក្ខ​លាភ ក្លិប​អមតៈ​គុន​ខ្មែរ​ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សំ ភក្តី ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​។ ចាន់ ផានិត ក្លិប​សាល​វ័​ន្ដ​កីឡា ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ វុត្ថា សុ​ហ្វី​ន ក្លិប​អង្គរ​ធំគុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​៕L ដោយ​៖ រ៉ូ​ហ្សា​