ផែនការ​ផ្ទេរ​កីឡាករ​របស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ ជាប់គាំង ខណៈ​ក្លិប​តូ​តិ​ន​ហេម កាត់បន្ថយ​កញ្ចប់ ថវិកា​នៅ​រដូវក្តៅ​នេះ

147
ចែករម្លែក

ក្លិប​តូ​តិ​ន​ហេម​( Tottenham )​គ្រោង​កាត់បន្ថយ​កញ្ចប់​ថវិកា​សម្រាប់​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ដើម្បី​ផ្ទេរ​កីឡាករ ខណៈ​ក្លិប​នេះ​កំពុង​រង​ផលប៉ះពាល់​ដោយ សារ​ជំងឺ​កូ​រ៉ូ​ណា​។​
​ ​
​គេ​រំពឹងថា ថវិកាបម្រុង​ទុក​របស់​ក្លិប​ស្ពឺរ​( Spurs )​នឹងរង​ផលប៉ះពាល់​បន្ថែមទៀត​ខ​ណៈ​ពេល ភាពមិនច្បាស់លាស់​កំពុង​កើតមាន​ជុំវិញ​វិបត្តិ​ថវិកា​ដែល​បាន​បង្ក​ផល ប៉ះពាល់​ជុំវិញ​ពិភពលោក​។​
​ ​
​ក្លិប Tottenham មាន​គម្រោង​កាត់បន្ថយ​ការចំណាយ ដោយសារតែ​ការ​រាលដាល​ជំងឺ Covid-19 រួមការ​កាត់បន្ថយ​ការចំណាយ​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​ផងដែរ​។​
​ ​
​កាសែត Sportsmail បាន​បង្ហើប​ប្រាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពី​របៀប​ដែល​ក្លិប Tottenham បិទ​ប្រតិបត្តិ​ការជ្រើសរើស​កីឡាករ​មួយរយៈ​សិន​ដោយសារតែ​វិបត្តិ​កូ​រ៉ូ​ណា ប៉ុន្តែ​ក្លឹប​នេះ​មាន ទំនុកចិត្ត​នេះ​ថា វា​នឹងមិន​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​យុទ្ធសាស្ត្រ​ផ្ទេរ​របស់ខ្លួន​ទេ​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ និង​នាយក​ក្លឹប​លោក ដា​នី​ញែ​ល ឡេ​វី (Daniel Levy) បាន​ពិភាក្សា​ពី​ផែនការ​ជ្រើស រើស​កីឡាករ​សម្រាប់​រដូវ​កាល​ក្រោយ ស្របពេល​តំណែង​ខ្សែការពារ​កណ្តាល​និង​ខ្សែប្រយុទ្ធ កណ្តាល​គឺជា​ចំណុច​ដែល​ក្លិប​នេះ​ត្រូវ​ពង្រឹង​។​
​ ​
​មានការ​ស្នើសុំ​កាត់​ប្រាក់​ឈ្នួល​បុគ្គលិក​២០​ភាគរយ​នៅ​ដើម​សប្តាហ៍​នេះ​ស្របពេល​បុគ្គលិក​ផ្សេង ទៀត​មិន​យល់ស្រប​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)