ផ្តល់​ការសម្រេចលើ ​គម្រោង​វិនិយោគ​សម្លៀកបំពាក់​ដែល​បង្កើត​ការងារ​ជាង​មួយ​ពាន់​កន្លែង​

170
ចែករម្លែក

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ឌី​ស៊ី​(CDC)​បា​ន​សម្រេច​ចុះបញ្ជី​គម្រោង​វិនិយោគ​លើ​វិស័យ​សម្លៀកបំពាក់​មួយ​មាន​ទីតាំងនៅ​ខេត្តកំពង់ឆ្នាំង​ដែលមាន​ទឹម​ប្រា​ក់បួន​លាន​ដុល្លារ​អាម៉េរិក​និង​អាចបង្កើត​ការងារ​ជាង​១.៤០០​កន្លែង​។​
​ប្រភព​ស៊ី​ឌី​ស៊ី​នៅ​ព្រឹក​ថ្ងៃទី​១០​ខែកុម្ភៈ​នេះ​បាន​ឲ្យ​ដឹងថា​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់​ក្រុមហ៊ុន “PENG TAI (CAMBODIA) CO., LTD.”​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណបួនលាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៤២១​កន្លែង​៕​សរន​