ផ្ទុះ​មីនតោន​ចំនួន​១​គ្រាប់​នៅ​ស្រុក​អន្លង់វែង​

595
ចែករម្លែក

ដោយ​: បាយ័ន​
​សៀមរាប​:
កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ភូមិ​ទំនប់ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ហេតុការណ៍​ផ្ទុះ​មីនតោន​ចំនួន​០១​គ្រាប់ ប៉ុន្តែ​សំណាងល្អ​មិនបាន​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​នោះទេ​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ហេតុការណ៍​ផ្ទុះ​មីនតោន​នេះដែរ គឺ​មិនបាន​ឲ្យ​មនុស្ស​រងរបួស​នោះទេ គ្រាន់តែ​មានការ​ខូចខាត​សម្ភារៈ​បន្តិចបន្តួច​តែប៉ុណ្ណោះ ហើយ​ចំពោះ​ហេតុការណ៍​ផ្ទុះ​មីនតោន​នេះដែរ គឺ​នៅពេលដែល​ម្ចាស់​ចំការ​ឈ្មោះ យូរ សេង​អាន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ ភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ជួល​គេ​ឲ្យ​ទៅ​កាយ​សំអាត​ដីចំការ​របស់គាត់​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មោះ ឃ្លាំង វណ្ណៈ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្តី​ខ្វាវ ឃុំ​ចំរើន​ផល ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ ត្រូវបាន​ម្ចាស់​ចំការ​ឈ្មោះ យូរ សេង​អាន ជួល​ឲ្យ​ទៅ​សំអាត​ចំការ​។ នៅពេលដែល​បើក​អេស្កាវ៉ាទ័រ​កាយ​គល់​សំអាត​ដី ស្រាប់តែ​ជាន់​មីនតោន​បណ្តាល​ឲ្យ ដាច់​ច្រ​វ៉ា​ក់​ខាង​សាំ្ដ​ង មិន​បណ្ដាល​ឲ្យ​រងរបួស ឬ គ្រោះថ្នាក់​អ្វី​ឡើយ​៕ ល​