ផ្ទៃ Interface ឈ្មោះ MIUI 12 របស់ក្រុមហ៊ុនចិន Xiaomi ទទួលបានការកោតសរសេរថាជួយការពារឯកជនភាពបានខ្ពស់ជាងមុន និងជំរុញពហុកិច្ចការប្រសើរជាងមុន

347
ចែករម្លែក

ដូចផលិតផលដទៃទៀតនៅលើទីផ្សារដែរ បទពិសោធន៍របស់អ្នកប្រើប្រាស់គឺជាគន្លឹះក្នុងការទទួលបានការពេញចិត្តនិងភាពស្មោះត្រង់ពីអតិថិជន។

សំបករូបរាងប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយឈ្មោះថា MIUI 12 របស់ក្រុមហ៊ុន Xiaomi កំពុងតម្រង់ទិសដៅទៅរកការបំពេញចិត្តរបស់អតិថិជន ដោយណែនាំនូវលក្ខណៈពិសេសថ្មីៗជាច្រើនរួមមានវិធានការការពារឯកជនភាពយ៉ាងតឹងរ៉ឹង សមត្ថភាពបំពេញពហុកិច្ចការប្រសើរជាងមុន ផ្ទៃអេក្រង់មើលឃើញច្បាស់ជាងមុន និងចំណុចពិសេសជាច្រើនទៀត។

ពីដំបូងគ្រោងចាប់ផ្តើមដំណើរការនៅថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២០ ទីបំផុតផ្ទៃថ្មី UI ត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍បើកដំណើរការតាមអ៊ីនធឺណេតដំបូងគេបង្អស់លើពិភពលោក ដែលធ្វើឡើងដោយក្រុមហ៊ុន Xiaomi កាលពីព្រឹកថ្ងៃអង្គារទី១៩ឧសភា។

ទាំងលក្ខណៈពិសេសដែលមានស្រាប់និងថ្មីបាននាំមកបង្ហាញនៅលើឆាក ក្នុងនោះការការពារឯកជនភាពខ្ពស់ជាងមុនគឺជាភាពលេចធ្លោនិងទទួលបានការសរសើរខ្លាំង។

ឯកជនភាពនៅក្នុងយុគសម័យបច្ចេកវិជ្ជាបច្ចុប្បន្នគឺជាអ្វីដែលបុគ្គលម្នាក់ៗយកចិត្តទុកដាក់ខ្លាំងបំផុត។

ផ្អែកលើជំនឿរបស់ក្រុមហ៊ុនថាអ្នកប្រើប្រាស់មានសិទ្ធិទទួលបានការជូនដំណឹងនិងមានសិទ្ធិគ្រប់គ្រងឯកជនភាពរបស់ខ្លួន ផ្ទៃ MIUI 12 បានភ្ជាប់មកជាមួយនូវមុខងារត្រួតពិនិត្យការអនុញ្ញាត ដែលអនុញ្ញាតឱ្យប្រើបានតែពេលចូលប្រើកម្មវិធីជាក់លាក់ណាមួយប៉ុណ្ណោះ។

ការរឹតបន្តឹងនេះគឺពង្រីកដល់ការកំណត់ ៧ យ៉ាងទាក់ទងនឹងទិន្នន័យរួមមានលេខទំនាក់ទំនងទីតាំងនិងកាមេរ៉ា ដែលចុងក្រោយគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់លុបចោលព័ត៌មានរសើបចោលសិន មុនពេលចែករំលែករូបថត ដែលនេះជាធាតុឆ្លាតវៃមួយត្រូវបានបើកដំណើរការនៅក្នុង Default។

ពហុកិច្ចការក៏ទទួលបានការកោតសរសើរដែរ។ ជំនួសឱ្យមុខងារបំបែកអេក្រង់ជាពីរសម្រាប់ផ្ទៃ Interface ជំនាន់មុន ផ្ទៃជំនាន់ថ្មីនេះមាន Window អណ្តែតលើផ្ទៃអេក្រង់ អាចពង្រីកពង្រួមឬភ្ជាប់ទៅនឹងជ្រុងទាំងបួននៃអេក្រង់បាន។

វាមិនមែនជាការណែនាំថ្មីបំផុតនៅលើទីផ្សារនោះទេ ប៉ុន្តែវាប្រាកដជាមានភាពងាយស្រួលខ្លាំង ជាពិសេសសាកស្រមៃមើលលេងៗ តើវាស្រួលប៉ុនណាពេលកំពុងអូសមើល Instagram ហើយសារមួយលេចឡើងនៅជ្រុងម្ខាងនៃអេក្រង់។

ជាជាងប្តូរគ្នារវាង App នីមួយៗ អ្នកអាចជ្រើសរើសឆ្លើយតបតាម Window តូចឬរុញវាទុកនៅជ្រុងម្ខាងសិន ហើយបន្តអូសមើលកម្មវិធីផ្សេងដោយគ្មានការរំខាន។

ម៉្យាងទៀត អ្នកអាចបើកវីដេអូឱ្យដំណើរការនៅផ្ទៃអេក្រង់បានផងដែរ និងអាចមើលព័ត៌មានផ្សេងៗក្នុងពេលតែមួយយ៉ាងងាយ៕ ដោយ៖ កញ្ញាដាលីស

ផ្ទៃ MIUI 12 របស់ក្រុមហ៊ុនចិន Xiaomi ពិតជាធ្វើឱ្យអ្នកប្រើទូរស័ព្ទដំណើរការលើ Android ពេញចិត្តស្តូក