ផ្ទះ​ពលរដ្ឋ​៥​គ្រួសារ​រង​ការខូចខាត​ក្នុងស្រុក​កែវ​សីមា​ដោយសារ​ខ្យល់​កន្ត្រាក់​

100
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: យ៉ាងហោចណាស់​ផ្ទះ​ពលរដ្ឋ​ប្រមាណ​៥​គ្រួសារ ស្ថិតក្នុង​ភូមិ​ហ្គា​ទី ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​រង​នូវ​ការខូចខាត ដោយសារតែ​ខ្យល់​កន្ត្រាក់​បោកបក់​។​

​ខ្យល់​កន្ត្រាក់​ដែល​វាយប្រហារ​ផ្ទះសម្បែង​កាលពី​ម៉ោង​១៧​និង​៤០​នាទី​ថ្ងៃទី​០៩​ខែឧសភា​ឆ្នាំ​២០២០​នោះ មិន​បណ្តាលអោយមាន​មនុស្ស​ឬ​សត្វ​រងគ្រោះថ្នាក់​ឡើយ តែ​បានធ្វើអោយ​ផ្ទះ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ដូចជា​៖១. ផ្ទះ​ឈ្មោះ ស្រន ផ្ល​ច ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ខូចខាត​ផ្ទះ​ទាំងស្រុង (​ផ្ទះ​មាន​ទទឹង ៦​ម៉ែត្រ បណ្ដោយ ៧​ម៉ែត្រ​) ដំបូល ប្រក​ស័ង្កសី​។ ២.​ឈ្មោះ យ៉​ន់ ថា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ខូចខាត​ផ្ទះ​ទាំងស្រុង (​ផ្ទះ​មាន​ទទឹង ៥​ម៉ែត្រ បណ្ដោយ ៧​ម៉ែត្រ​) ដំបូល​ប្រក​ស័ង្កសី​។ ៣.​ឈ្មោះ ញ៉ឹក ប៊ុនធឿន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ របើក​ដំបូល​(​ស័ង្កសី​ចំនួន​២​សន្លឹក​)​។ ៤.​ឈ្មោះ ស្រើប ឈឿន ភេទ​ប្រុស អាយុ ៥២​ឆ្នាំ របើក​ដំបូល​។ ៥.​ឈ្មោះ ពឿ​ន ណង់ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ របើក​ដំបូល​៕ ល​