ផ្លូវការ​ហើយ ! យិន ហេង ហៅ​ចំ​ប៊ី​ខ្មៅ ត្រូវបាន​ចាប់ខ្លួន​ហើយ ករណី​ប្រមាថ​ពូជខ្មែរ​ថា​ជា​ពូជ​តិរច្ឆាន​!

1004
ចែករម្លែក
  • 299
    Shares

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: លោក យិន ហេង ហៅ​ចំ​ប៊ី​ខ្មៅ ដែល​ប្រមាថ​ពូជខ្មែរ​ថា​ជា​ពូជ​តិរច្ឆាន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ នៅ​យប់​ថ្ងៃទី​៥ ខែកុម្ភៈ នេះ​។

​សូមបញ្ជាក់ថា លោក យិន ហេង ហៅ​ចំ​ប៊ី​ខ្មៅ ដែល​អះអាង​ខ្លួនឯង​ថា​ជា​ខ្ទើយ បាន​ដៀល​ជនជាតិខ្មែរ​ពេញៗ​មាត់​ថា ជា​ពូជ​តិរច្ឆាន ពូជ​បាត់​ដី និង ពាក្យអសុរស​ជាច្រើន​ទៀត ដោយសារតែ​ខឹង​មាន​អ្នកជិះ​ម៉ូតូ​មក​ខោក​ក្បាល ។

​ពេលនេះ មហាជន​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ដោយ​ទាមទារ​ឱ្យ​សមត្ថកិច្ច អូ​សក ចំ​ប៊ី​ខ្មៅ ចូល​គុក ដើម្បី​សម​នឹង​ពាក្យសម្តី​ដែល​បាន​ប្រមាថ​លើ​ជនជាតិខ្មែរ​៕ ល​