ផ្លូវ​លេខ​៥៩៨​ត្រឡោកបែក​បានដាក់រ​បាំង​ចែក​ទ្រូងផ្លូវ ,​ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរ​រាល់ថ្ងៃ​

2769
ចែករម្លែក
  • 1
    Share

​ដោយ​៖​រ៉ា​ម៉ន​​/​ភ្នំពេញ​៖ ផ្លូវ​លេខ​៥៩៨​នៅ​តំបន់​ត្រឡោកបែក​ក្នុង​សង្កាត់​បឹងកក់​ទី​២​ខណ្ឌទួលគោក​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ដាក់​របាំង​បែងចែក​ទ្រូងផ្លូវ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨​តំបន់​ត្រឡោកបែក តាម​ការណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សំរួល​ដល់​ការ ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ដែល​តែងតែ​ទទួលរង​ការកកស្ទះ​ចរាចរ​ណ៏​ជា​រៀងរាល់​ថ្ងៃនោះ ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ ដោយបាន​ការអនុញ្ញាត​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ​រួចហើយនោះ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និង​ក្រុមការងារ​ជំនាញ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅតាម​ផ្លូវ​លេខ​៥៩៨​តែម្តង​ហើយក៏​បានសម្រេច​ដាក់​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​នេះ​ចាប់ពី​តំបន់​ត្រឡោកបែក​ដល់​ចំណុច​ផ្លូវ​ប្រសព្វ ផ្លូវ​លេខ ៣៣៧ និង​ផ្លូវ​លេខ​៥៩២ មាន​ប្រវែង​១៣២០​ម៉ែត្រ ។​ចាប់​អនុវត្ត​កាលពី​ថ្ងៃទី​១៣​ខែមីនា​មក ហើយ​បើ​ត​ការគ្រោងទុក​នឹង​បញ្ចប់​នៅ​ចុងខែ​មីនា​២០១៨​នេះ ដើម្បី​ជួយ​សំរួល ការ ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដែល​តំបន់ នោះ​តែង មានការ​កកស្ទះ ចរាចរ​រាល់​ថ្ងៃនោះ ។​

​គួរ​បញ្ជាក់ថា​៖ កំណាត់​ផ្លូវ​លេ ខ​៥៩៨(​ត្រឡោកបែក​)​សព្វថ្ងៃនេះ​តែងមាន​ការកកស្ទះ​ចរាច រ​រាល់ថ្ងៃ ហើយ​ប្រជាពលរដ្ឋ​ក៏​តែងតែ​រអ៊ូរទាំ​រាល់ថ្ងៃ​ផង ជាពិសេស​ត្រង់​តំបន់​ផ្លូវបំបែក​ភ្លើងស្តុប​ម្តុំ​លក់​គ្រឿង សមុទ្រ និង​ត្រង់ចំណុច​ភ្លើងស្តុប​បំបែក​ផ្លូវ​លេខ​១៩៨៦​នេះ​តែម្តង ។​សង្ឃឹមថា ក្រោយពី​ដាក់​របាំង​ចែក​ទ្រូងផ្លូវ​នេះ​រួច ការកកស្ទះ​ចរាចរ​ណ៏​នៅ​តំបន់​ទាំងនោះ នឹង​កាត់បន្ថយ​បាន​៕