ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន​២​ខ្សែ​ក្នុងស្រុក​ពួក និង​ស្រុក​ក្រឡាញ់ ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​

811
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅ ក្រុមការងារ​ទីចាត់ការ​ផែនការ និង​វិនិយោគ បាន​ចុះទៅ ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ផ្លូវ​ក្រាល​គ្រួស​ក្រហម ចំនួន​២​ខ្សែ ដែល​បាន​សាងសង់​អនុវត្ត​បញ្ចប់​ជា​ស្ថាពរ ដែល​១​ខ្សែ ស្ថិតនៅក្នុង​ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក និង​១​ខ្សែ​ទៀត​ស្ថិតនៅក្នុង​ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដែល​ផ្លូវ​នេះ​ផងដែរ​មាន​ប្រវែង ១៥៧៨​ម៉ែត្រ និង​ទទឹង​ប្រវែង ៤​ម៉ែត្រ​។​

​ក្រុមការងារ​ទីចាត់ការ​ផែនការ និង​វិនិយោគ បាន​ឲ្យ​ដឹងថា ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន​២​ខ្សែ​ខាងលើនេះ បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​១០០%​ហើយ ដែល​ថវិកា​ក្នុងការ​កសាង​នេះ គឺជា​ថវិកា​មូលនិធិ​ឆ្នាំ​២០១៨ របស់ ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក និង​ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់​។

​ក្រុមការងារ​ទីចាត់ការ​ផែនការ និង​វិនិយោគ ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​បច្ចេកទេស​ក្នុង​ការកសាង​ផ្លូវ ក្រាល​គ្រួស​ក្រហម​នេះដែរ គឺ​អនុវត្តតាម​ប្លង់​បច្ចេកទេស​ដែល​បានចែង​ក្នុង​កិច្ចសន្យា​។ បច្ចុប្បន្ន​ផ្លូវ​ទាំង​២​ខ្សែ​នេះ ត្រូវបាន​ប្រគល់ជូន​ប្រជាពលរដ្ឋ សម្រាប់​ឲ្យ​ធ្វើការ​ប្រើប្រាស់​រួច​ផងដែរ​៕ ល​