ផ្លែឈើ​ទាំងនេះ កាន់តែ​ញ៉ាំ កាន់តែ​ស និង​ស្គម​

1663
ចែករម្លែក
  • 4
    Shares

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែឈើ​ដែល​អាចធ្វើ​ឲ្យ​អ្នក​ពិសា​រហើយ កាន់តែ​ស្អាត ទាំងមុខ និង​រូបរាង​។ តើ​មាន​អ្វី​ខ្លះទៅ​?

1. ផ្លែ​សាលី ជា​ផ្លែឈើ​ដែល​អាចធ្វើ​ឲ្យ​អ្នក​ត្រជាក់​ក្នុង បំបាត់​ជាតិពុល ថែមទាំង​អាចជួយ ការពារ​សួត​អ្នក​បាន​ទៀតផង​។ ជាពិសេស គឺ​អាចជួយ​ការពារ​ស​ម្ជ​ស្ស​អ្នក​បាន​។ ប៉ុន្តែ​អ្នក​មិនគួរ ញ៉ាំ​ច្រើនពេក​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​អ្នក​បាន​។​

2. នៅក្នុង​ពុ​ទ្ធ្រា​ក្រហម​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ជាច្រើន ព្រមទាំង​វីតាមីន​ផងដែរ ដោយ​អាចជួយ​ប៉ូវ​ឈាម​អ្នក បំបាត់​ការ​ហត់នឿយ ថែមទាំង​ជួយ​អ្នក​ឲ្យ​គេង​លក់​ស្រួល ទៀតផង​។ ម្យ៉ាងទៀត ក៏​អាចធ្វើ​ឲ្យ​មុខ​អ្នក​ស្អាត​ផងដែរ ដោយមាន​ស្បែក​ម៉ត់​រលោង​។ ប៉ុន្តែ​អ្នក​មិនគួរ​ពិសារ​ច្រើន​ហួសកំណត់​ទេ ព្រោះ​អាចធ្វើ​ឲ្យ​អ្នក​ក្តៅ​ក្នុង​បាន​។​

3. ចំពោះ​ផ្លែ​ទ្រ​លាប់​វិញ អាចជួយ​បំបាត់​ស្លេស្ម ការពារ​សួត ឬ​ព្យាបាល​ក្អក​ជាដើម​។ ប៉ុន្តែ​នៅពេលដែល​ផ្លែ​ទ្រ​លាប់​នោះ​មិនទាន់​ទុំ អ្នក​មិនគួរ​ពិសារ​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​អ្នក​កើតមាន ជំងឺ​ក្រពះ​បាន​។ ដូចនេះ អ្នក​អាច​បរិភោគ​ផ្លែឈើ​៣​ប្រភេទ​នេះ​បាន ដើម្បី​ទទួលបាន​សម្រស់ ដែល​ភ្ញាក់​ផ្អើ​រ​មួយ​៕ ដោយ​: health.com.kh