ផ្សព្វផ្សាយការផ្គត់ផ្គង់គ្រាប់ពូជបន្លែនិងដំណាំ រួមផ្សំដោយឥតគិតថ្លៃដល់​កសិករនិងកម្មករ ដែលរង​ផល​ប៉ះពាល់ពីជំងឺកូវិដ១៩

64
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅសាលប្រជុំនាសាលសន្និសិទ្ធមិត្តភាពបាត់ដំបង ដាណាំងកាលពីព្រឹកថ្ងៃទិ៥ខែឧសភាឆ្នាំ២០២០រដ្ឋបាលខេត្តសហការជាមួយគណះកម្មាធិការគ្រប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជាមានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការផ្គត់ផ្គង់គ្រាប់ពូជបន្លែនិងដំណាំរួមផ្សំដោយឥតគិតថ្លៃដល់កសិករនិងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវិដ១៩ក្រោមអធិបតីភាពលោកវង់ សណ្ដាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងលោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង។

លោកវង់ សណ្ដាប់អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាបានឲ្យដឹងថាចាប់ពីឆ្នាំ
២០១៦ ដល់ដំណាច់ខែមករាឆ្នាំ២០២០ រាជរដ្ឋាភិបាល បានចែកពូជបន្លែដល់កសិករដោយឥតគិតថ្លៃចំនួនជាង២៩៤០០០គ្រួសារ។

លោកបានបន្តថា ពាក់ព័ន្ធនឹងការដាំបន្លែរាជរដ្ឋាភិបាលបានទម្លាក់ឥណទានកម្ចីចំនួន ៥០លានដុល្លារតាមរយៈធនាគារអភិវឌ្ឍន៍ជនបទកសិកម្មដើម្បីឲ្យកសិករខ្ចីក្នុងអត្រាការ
ប្រាក់ទាបបំផុត ក្នុងការយកទុនទៅបង្កើនការដាំដុះបន្លែរួមផ្សំថែមទៀត ក្នុងគោល​បំណងកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅ ។ ចំពោះផលប្រយោជន៍ដែលកសិករ កម្មករ ទទួលបានពីការដាំដំណាំបន្លែទាំងនោះគឺជាជម្រើសសម្រាប់ពង្រីកវិស័យកសិកម្ម ហើយក៍ជាប្រភពចំណូលបន្ថែមសម្រាប់បង្កើនការផ្គត់ផ្គង់ស្បៀងដល់គ្រួសារ, បង្កើននូវសុវត្ថិភាពដំណាំបន្លែ និងអាហាររូបត្ថម្ភដល់គ្រួសារ, ព្រមទាំងជួយលើកកំពស់ការប្រើប្រាស់ធនធានដីកសិកម្មនិងវត្ថុធាតុដើមដែលកសិករមានស្រាប់សម្រាប់ជាប្រយោជន៍បង្កើន ផលិតផលកសិកម្មនិងជាប្រភពចំណូលដោយកាត់បន្ថយចំណាយនានាដែលពុំចាំបាច់និងកាត់បន្ថយការធ្វើចំណាក់ស្រុកផងដែរ ។ ថែមទាំងជំរុញបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងលើកកំពស់ជីវភាព សុខសាន្តក្នុងគ្រួសារ។

លោកបានបន្តថា ម្យ៉ាងទៀតការដាំដំណាំរួមផ្សំវាអាចជួយផ្គត់ផ្គង់ទីផ្សារក្នុងស្រុកហើយមានសុវត្ថិភាពកាន់តែច្រើនកាត់បន្ថយនូវការនាំចូលដំណាំបន្លែណាដែល កសិករយើងអាចដាំបានប្រកបដោយគុណភាពនិងសុវត្ថិភាព ។

ចំពោះដំណាំសិរីរាង្គដែលប្រជាកសិករយើងដាំអាចជួយលើកស្ទួយសុវត្ថិភាពចំណីអាហារដល់ពលរដ្ឋកម្ពុជា និងភ្លៀវទេសចរបរទេស ដែលមកកម្សាន្តនៅប្រទេសកម្ពុជាយើងផង។

លោក វង់ សណ្តាប់ បានបញ្ជាក់ថា បើយើងគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាបានល្អគឺ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចុះស្រង់ស្ថិតិ កសិករដែលជាអ្នកដាំបន្លែឲ្យពិតប្រាកដច្បាស់លាស់ ដើម្បីចែកជូនពូជបន្លែដល់ពួកគាត់ឲ្យបានត្រឹមត្រូវ ហើយពួកគាត់អាចយកទៅដាំដុះបានផល សម្រាប់បរិភោគខ្លួនឯងផង និងសម្រាប់ការផ្គត់ផ្គង់ក្នុងទីផ្សារផង ចៀសវាងផ្ដល់ដល់អ្នកមិនចូលចិត្តដាំបន្លែ ហើយយកពូជទៅទុកចោលដែលនាំឲ្យខាតបង់ឥតប្រយោជន៍និងខាតបង់ថវិកាជាតិទៀតផង៕/B