ផ្អើល​ពេញ​ពេទ្យ​ធំ​ក្រុង​ហាណូយ ដោយសារ​ទាហាន​ចូល​កម្ចាត់​មេរោគ​និង​នាំ​មនុស្ស​៧០០​នាក់​ទៅ​ជំរំ​ចត្តា​ឡីស័​ក​ទាំងយប់​

2059
ចែករម្លែក

​មន្ត្រី​វៀតណាម​បាន​បញ្ជា​អោយ​បិទ​ខ្ទប់​មន្ទីរពេទ្យ​ធំ​បំផុត​មួយ​របស់​ប្រទេស​ដើម្បី​ធ្វើ​អនាម័យ​សម្លាប់​មេរោគ និង​តំរូវ​អោយ​បុគ្គលិក​និយោជិត​ព្រម​ទាំង​មនុស្ស​​រាប់ពាន់​នាក់​ដែល​បាន​ចូល​មន្ទីរពេទ្យ​បាច់ ម៉ា​យ​(Bach Mai) កាលពី​ពេល​ថ្មីៗ​មក​ពិនិត្យ​សុខភាព​រក​វីរុស​កូវី​ត​១៩ បន្ទាប់​ពី​គ្រូពេទ្យ​និង​បុគ្គលិក​ពេទ្យ​ជាច្រើ​​ន​នាក់​ឆ្លង​វីរុស​។​

​យោង​តាម​ព័ត៌មាន​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ជម្ងឺ​ក្រុង​ហាណូយ នៅ​១០​ថ្ងៃ​មកនេះ​មាន​មនុស្ស​ប្រមាណ​១៤.០០០​នាក់​បាន​មក​កាន់​មន្ទីរពេទ្យ​បាច់ ម៉ា​យ​។​

​ក្រសួង​សុខាភិបាល​កំពុង​ស្នើ​អោយ​អ្នក​ធ្លាប់​មក​កាន់​មន្ទីរពេទ្យ​នេះ​ចាប់ពី​ថ្ងៃ​១២​មីនា​មក ត្រូវ​ទាក់ទង​អាជ្ញាធរ​មូលដ្ឋាន​ឬ​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​នៅ​ផ្ទះ​រយៈ​​ពេល​១៤​ថ្ងៃ​។​

​សូមបញ្ជាក់​ថា មនុស្ស​១៦​នាក់​ដែល​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​ខាងលើ រួម​មាន​គ្រូពេទ្យ​២​នាក់ និង​បុគ្គលិក​ចំណីអាហារ​៧​នាក់​បាន​ឆ្លងកូវី​ត​១៩ ។​

​វៀតណាម​ឥឡូវ​មាន​អ្នក​កើតកូ​វីត​១៩​ចំនួន​១៧៩​នាក់ និង​មិន​មាន​របាយការណ៍​អំពី​អ្នក​ស្លាប់​ដោយ​ជម្ងឺ​នេះ​នៅឡើយ​ទេ​។​អ្នក​ឆ្លង​ភាគច្រើជា​អ្នកដំណើ​រមក​​ពី​អឺរ៉ុប​និង​ប្រទេស​ផ្សេងៗ ។​

​ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល រដ្ឋាភិបាល​វៀតណាម​បានដាក់​ជនបរទេស​និង​ពលរដ្ឋ​វៀតណាម​ដែល​ម​ពី​ក្រៅ​ប្រទេស​នៅ​ដាច់​ដោយឡែក ហើយ​​មនុស្ស​៧៥.០៨៥​នាក់​ស្ថិតក្រោម​ការ​តាមឃ្លាំមើល​។​វៀតណាម​ក៏​ផ្អាក​ជើងហោះហើរ​អន្តរជាតិ​ភាគច្រើនបំផុត កំហិត​ការធ្វើដំណើរ​ក្នុងស្រុក​និង​បិទ​អាជីវកម្ម​ភាគ​​ច្រើន​នៅ​ទូទាំង​ប្រទេស​៕​ប្រែ​សម្រួល​៖​វាសនា​

វៀតណាម​ប្រើ​កងទ័ព​បាញ់ថ្នាំ​សម្លាប់​មេរោគ​ទាំងយប់​ថ្ងៃ​សៅរ៍​នៅ​មន្ទីរពេទ្យ​បាច់ ម៉ា​យ​

​អ្នក​ជម្ងឺ សមាជិក​គ្រួសារ​និង​គ្រូពេទ្យ​កំពុង​រញ៉េរញ៉ៃ​នៅក្នុង​ពេទ្យ​នៅពេល​ទាហាន​ចូល​បាញ់ថ្នាំ​

​អាជ្ញាធរ​ក្រុង​បញ្ជូន​រថយន្ត​៣០​ទៅ​ដឹក​មនុស្ស​ជិត​៧០០​នាក់​ចេញពី​ពេទ្យ​ទៅ​ដាក់​នៅ​ដាច់​នៅ​ជំរំ​ចត្តា​ឡីស័​កកាល​ពី​យប់​ថ្ងៃសៅរ៍​