កងពលតូចលេខ៧០ ជូនវត្ថុអនុស្សាវរីយ៍ដល់កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន

168
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញ​៖ ពលតូចលេខ៧០ បានជូនវត្ថុអនុស្សាវរីយ៍ដល់កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន ។ពិធីនេះបានធ្វើនៅទីបញ្ជាការកងពលតូចលេខ៧០ ដោយក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងលោកវរសេនីយ៍ឯកពិសេស ចាង ធិរិន ប្រធានក្រុមការងារដឹកនាំសមយុទ្ធនាគមាស​ នៃកងទ័ពរំដោះប្រជាជនចិន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។ 

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មានប្រសាសន៍ថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងទ័ពអាកាសចិនដែលបានមកធ្វើសមយុទ្ធលំហាត់នាគមាសឆ្នាំ២០២០ រួមគ្នាកម្ពុជា-ចិនបានយ៉ាង​ល្អប្រសើរ។   

ចំណែកលោកវរសេនីយ៍ឯកពិសេស ចាង ធិរិន ប្រធានក្រុមការងារដឹកនាំសមយុទ្ធនាគមាស​ មានប្រសាសន៍ លោកពិតជាសប្បាយចិត្តណាស់ ដែលបានឃើញកងទ័ពកម្ពុជារវាងកងទ័ពចិនមានការសាមគ្គីនិងសហការគ្នា ជាមិត្តភាពដ៏ល្អ ហើយយូរអង្វែង និងមានការហ្វឹកហាត់ជាមួុយគ្នាបន្តទៅមុខបន្ថែមទៀត ប្រកបដោយមានប្រសិទ្ធភាព និងដើម្បីបង្កើនសមត្ថភាពយោធិននៃប្រទេសទាំងពីរ។ 

ចុងបញ្ចប់លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានជូនវត្ថុអនុស្សាវរីដល់កងទ័ពអាកាសចិន៕សរន