ពលរដ្ឋចំណាកស្រុកធ្វើការនៅថៃទទួលអំណោយផ្ទាល់ដៃពីប្រធានក្រុមការងារចុះជួយឃុំកំពង់ហៅ

85
ចែករម្លែក

ដោយ:ទេពកង្រី/កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋចំណាកស្រុកទៅធ្វើការនៅប្រទេសថៃបាន វិលត្រឡប់មកស្រុកកំណើតវិញចំនួន១០គ្រួសារនឹងបានទទួលអំណោយផ្ទាល់ដៃពីអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់លែងនិងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ ហាវហើយក៏ជាទីប្រឹក្សាក្រសួងសាធារណការនិងដឹកជញ្ជូនលោកកែវ ពៅ មានក្រម៉ា ស្បៀង អាហារហូបចុករួមនិងសមហភារះសម្រាប់ការពារជម្ងឺCovid.19និងថវិការមួយចំនួនផងដែរ ។

ការផ្តលជូនជាអំណោយសម្ភារហូមចុកនេះធ្វើឡើងក្នុងពេលជួបសំណេះសំណាលសាកសួសុខទុកជាមួយបងប្អូនពលកចំណាកស្រុកមកពីប្រទេសថៃដែលមានការចូលរួមពីប្រធានក្រុមការងារចុះជួយស្រុកកំពង់លែងនិងជាទីប្រឹក្សាក្រសួងសាធារណការនិងដឹកជញ្ជូនលោក កែវពៅ រួមនិងសាការីមេឃុំមេភូមិនិងបងប្អូនប្រជាពលរដ្ឋ 10 គ្រួសារដែលទើបវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ នៅថ្ងៃទី៩មេសា ឃុំកំពង់ហៅស្រុកកំពង់លែង ។

អំណោយដែលនាំយកមកប្រគល់ជូនដោយផ្ទាល់ដៃនៅពេលនេះក្នុងម្នាក់ៗទទួលបាន អង្ក២០kg ទឹកសុទ្ធប្រាំយួរម៉ី១០កញ្ចប់ ទឹកត្រីទឹកស៊ីអ៊ីវ ត្រីខ២០កំប៉ុង ក្រម៉ា សាប៊ូ អាកុលសម្រានលៀងដៃរួមនិងថវិការ៥ម៉ឺនរៀលផងដែរដើម្បីដោះស្រាយតម្រូវការនៅក្នុងជីវភាពរសនៅដែលស្ថានភាពជម្ងឺ COViD.19 ។

អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់លែងនិងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ហៅហើយក៏ជាទីប្រឹក្សាក្រសួងសាធារណការនិងដឹកជញ្ជូនលោក កែវពៅ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទើបវិលត្រឡប់ពីធ្វើការនៅប្រទេសថៃត្រូវស្វែងយល់ដឹងដែលក្រសួងសុខាភិបាលបានធ្វើការផ្សព្វផ្សាយអប់រំណែនាំដើម្បីការធ្វើអនាម័យលាងដៃនឹងសាប៊ូឬអាកុលឱ្យបានញឹកញាប់នឹងត្រូវហូបចំណីអាហារដែលចំអិនបានឆ្អិនល្អ ហើយកុំចូលរួមក្នុងពិធីដែលមានមនុស្សច្រើនដើម្បីការពារទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះកុំឲ្យកើតមាននៅលើក្រុមគ្រួសារសហគមន៍របស់បងប្អូនកំពុងនៅ ។

លោកប្រធានក្រុមការងារចុះជួយឃុំកំពង់ហាវនិងជាទីប្រឹក្សាក្រសួងសាធារណការនិងដឹកជញ្ជូនបានអំពាវនាវបន្ថែមទៀតថាបើបងប្អូនណាដែលសង្ស័យថាមានជំងឺត្រូវរាយការណ៍ទៅឲ្យអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ដឹងភ្លាមដើម្បីចាត់វិធានការដាក់គេឲ្យរស់នៅដោយឡែកពីក្រុមគ្រួសារចំនួន 14 ថ្ងៃនៅជំងឺCOViD.19ដ៏កាចសាហាវមួយនេះបាន ។ នៅបញ្ចប់ពិធីអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់លែងនិងជាទីប្រឹក្សាក្រសួងសាធារណការនិងដឹកជញ្ជូនលោក កែវពៅ បាននាំយកថវិកា 40 ម៉ឺនរៀលប្រគល់ជូនប្រធានក្រុមប្រឹក្សាស្រុកកំពង់លែងដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសុខកំពង់លែងដោយសារជំងឺលើសឈាម។

ក្នុងនោះផងដែរបានផ្ដល់ថវិកា១០ម៉ឺនរៀលដល់ស្ត្រីឆ្លងទន្លេក្រីក្រដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យស្រុកកំពង់លែងផងដែរ៕/B