ពលរដ្ឋ​ខ្វះខាត​ជីវភាព ដែល​រង​ផលប៉ះពាល់ ពី​ជំងឺ​កូ​វីត ១៩ បន្ត​ទទួល​អំណោយ​ស្បៀងអាហារ

73
ចែករម្លែក

ដោយ​៖ ប​.​ជ័យ /
​បន្ទាយមានជ័យ​៖
នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ស្រុក​ថ្មពួក លោក​ឧ​ត្ត​ម​សេនីយ៍ ឈឿន សា​រឹទ្ធិ ទីប្រឹក្សា​លោក ឧបនាយករដ្ឋមន្ត្រី លោក ឌៀប ឈួន អភិបាលស្រុក​ថ្មពួក បាន​ចែក​អំណោយ របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី និង​របស់​អាជ្ញាធ​រដែ​ន​ដី ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ជីវភាព ចំនួន ៧០ គ្រួសារ ដែល​រង​ផលប៉ះពាល់ ពី​ជំងឺ​កូ​វីត ១៩ នៅ​ឃុំ​គំរូ និង​ឃុំ​ថ្មពួក នៃ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​ចំណែក​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី និង​មន្ត្រី កាលពី​ថ្ងៃទី​២០ និង ២១ ខែឧសភា ឆ្នាំ​២០២០ បាន​ចុះ​សាក​សុខទុក្ខ និង​យក​អំណោយ​របស់ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន និង​លោកស្រី ចែកជូន​ប្រជាពលរដ្ឋ ៥១ គ្រួសារ ក្នុង​នៅ​ឃុំ​អួ​ប្រាសាទ ស្រុក​មង្គល​បូរី និង​ចែកជូន​ប្រជាពលរដ្ឋ ៤៤ គ្រួសារ នៅ​ឃុំ​សឿ ស្រុក​មង្គល​បូរី ដែល​ពួកគេ​ជួប​ការលំបាក ក្នុងដំណាក់កាល នៃ​ការ​រី​រាលដាល​ជំងឺ​កូ​វីដ ១៩ ( Covid-19 ) ហើយ​អំណោយ ដូចគ្នានេះដែរ ក៏បាន​ចែកជូន ប្រជាពលរដ្ឋ ៣៥ គ្រួសារ នៅ​ឃុំ​បត់​ត្រង់ ។ ដោយឡែក អំណោយ​ពី​សមាគម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា បានផ្តល់​ជូន​សហគម​ន៍​ខ្មែរឥស្លាម ជាង ៦២ គ្រួសារ នៅ​ភូមិ​ខ្លាខាំ​ឆ្កែ ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី ៕v