ពលរដ្ឋ​ជាង​៥០០​នាក់​នៅ​ឃុំ​ព្រៃ​កន្លោង​ទទួលបាន​សេវា​ពិនិត្យ​ជំងឺ​ភ្នែក មាត់​ធ្មេញ ដោយ​ឥតគិតថ្លៃ​

1201
ចែករម្លែក

ដោយ​: ចាន់ ថន / ព្រៃវែង​: ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​ក្រឡា​ហោម ស ខេង ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ លីវ ផេង អនុប្រធាននាយកដ្ឋាន សុខាភិបាល​លោក ដុក​ទ័​រ ខុម រង្សី ដុក​ទ័​រ ទី​បូរ៉ា​ជំនាញ​ភ្នែក​ជំនាញ​ផ្នែក​ធ្មេញ​ទន្ត​បណ្ឌិត សេង សុភ​ត្ត្រា ទន្ត​បណ្ឌិត ជ័យ ច័ន្ទ​ឫទ្ធី ទន្ត​បណ្ឌិត ខៀវ កែន​ណា​រ៉ូ​។​

​បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​វត្ត “​ស​ត្ថា​រាម​ព​ពឹ​ស​” ឃុំ​ព្រៃ​កន្លោង ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង​។​

​ជាក់ស្ដែង​ការពិនិត្យ​ព្យាបាល​ជំងឺ​មានដូចជា មាត់ ធ្មេញ និង​ជំងឺ​ភ្នែក នេះ​គឺជា​បេសកកម្ម លើក​ទី​១៥ របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ក្រឡាហោម ស ខេង តែងតែ​ចុះ ពិនិត្យ ព្យាបាល​ជំងឺ​ភ្នែក ជំងឺ​មាត់​ធ្មេញ កុមារា កុមារី បងប្អូន​ប្រជាពលរដ្ឋ នៅតាម​បណ្តា​ឃុំ ទូទាំង​ស្រុក​ពោធិ៍​រៀង​។ ក្រុមគ្រូពេទ្យ​បាន​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥៦៥​នាក់ ក្នុងនោះ​គ្រូពេទ្យ​ជំនាញ​បាន​ពិនិត្យ​ព្យាបាល ផ្នែក​ភ្នែក បាន​ចំនួន​២៧០​នាក់ ផ្នែក​មាត់​ធ្មេញ​បាន​ចំនួន​២៩៥ នាក់​ផងដែរ​។​

​ក្រោយ​ពិនិត្យ​រួច ក្រុមគ្រូពេទ្យ​បាន​ចែកជូន​នូវ​ថ្នាំ​និង​ច្រាស​ដុះធ្មេញ​, វ៉ែនតា​, សាប៊ូ​សំអាតខ្លួន និង​ប្រេងខ្យល់​, ប្រេងកូឡា ថ្នាំ​ថែរក្សា​ភ្នែក និង​ថ្នាំពេទ្យ​មួយចំនួន ដើម្បី​ចែកជូន​លោកយាយ លោកតា និង​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​៕