ពលរដ្ឋ​នាំគ្នា​ដង​ប្រេង​ប្រមាណ​ជាង​៣.០០០​លីត្រ​ដែល​ធ្លាយ​ចេញពី​ស្ថានីយ៍​មួយ​នៅ​ជិត​ផ្លូវជាតិ​លេខ​៣

224
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ពលរដ្ឋ​ច្រើន​នាក់​នាំគ្នា​ដង​យក​ប្រេង​ដែល​ហូរ​តាម​ប្រឡាយ​ស្របតាម​ផ្លូវជាតិ​លេខ​៣​ជិត​ប្រជុំជន​វាលរេញ ក្នុងភូមិ​បឹង​វែង ឃុំ​វាលរេញ នៅវេលា​ថ្ងៃត្រង់ ថ្ងៃ​២៩​ធ្នូ​២០១៩​។​បើតាម​សមត្ថកិច្ច​បញ្ជាក់ថា​ប្រេង​នេះ​មាន​ប្រភព​មកពី​ធ្លាយ​ស៊ីទែន​ប្រេង​ចេញពី​ស្ថានីយ៍​ប្រេង​មួយកន្លែង​នៅជាប់​នឹង​សួនច្បារ​រ​រង្វង់​មូល​វាលរេញ​ប្រមាណ​ជាង​៣០០​ម៉ែត្រ​។​

​បើតាម​ម្ចាស់​ស្ថានីយ៍​លី​រ័ត្ន​នៅ​ផ្សារ​វាលរេញ​ប្រាប់​សមត្ថកិច្ច​ថា​ប្រេង​នេះ​ជា​ប្រេងម៉ាស៊ូត​មាន​ចំនួន​ប្រមាណ​ជាង​៣០០០​លីត្រ​ធ្លាយ​ចេញពី​ស៊ីទែន​ស្តុក​នៅក្នុង​ស្ថានីយ៍ ដោយសារ​បញ្ហា​ខុស​បច្ចេកទេស​។ ​ទោះជា​យ៉ាងនេះ​ក្តី​ទាំង​សមត្ថកិច្ច​និង​ទាំង​ម្ចាស់​ស្ថានីយ៍​ប្រេង​មិនមាន​ការហាមឃាត់​ពល​រដ្ឋ​ដែល​នាំគ្នា​ទៅ​ដង​ប្រេង​នេះឡើយ ដោយ​គ្រាន់តែ​ណែ​នាំឱ្យ​ប្រុងប្រយ័ត្ន​ប៉ុណ្ណោះ​៕S/​