ពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ​ប្រតិកម្ម​តវ៉ា​និង​មេ​ផ្សារ​អន្តរជាតិ​បាវិត​ដែល​ក្លាហាន​ហ៊ាន​សាងសង់​ផ្ទះល្វែង​ចូល​ចំណីរ​ផ្លូវ​របស់​រដ្ឋ​

1163
ចែករម្លែក

ដោយ : វ៉ៃកូ / ​ស្វាយរៀង ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ​ ដែល​រស់នៅ​ភូមិ​បាវិត​កណ្តាល​សង្កាត់​បាវិត​ក្រុង​បាវិត​បាន​សម្តែង​ការមិនសប្បាយចិត្ត​ចំពោះ​មេ​ផ្សារ​អន្តរជាតិ​បាវិត​ និង​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ ​ដែល​អនុញ្ញាតិ​អោយ​សាងសង់​ផ្ទះល្វែង​ចូល​ចំណីផ្លូវ​របស់​រដ្ ឋ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ដោយ​បន្សល់ទុក​គ្រឿងសំណង់​រាយប៉ាយ​ពេញ​ផ្លូវ​សុំ​បទ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ​ ហ៊ុន សែន ​ឲ្យជួយ​ដោះស្រាយ​នូវ​ទុក្ខលំបាក​នេះ​ផង​។​ ការ​ប្រតិកម្ម​និង​រក​បទ​អន្តរាគមន៍​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ​ខែឧសភា​ ឆ្នាំ​២០១៨​។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បាវិត​កណ្តាល​បាន​ថ្លែងប្រាប់ឲ្យដឹង​នៅ​ព្រឹក​នេះ​ថា​ ពួកគាត់​ទាំងអស់គ្នា​ប្រមាណ​ជាង​១០០​គ្រួ​សារបាន​ផ្តិតមេដៃ​ប្តឹង​មេ​ផ្សារ​អន្តរជាតិ​បាវិត ​ដែល​ផ្លើ​ម​ធំ​បាន​រំលោភ​យក​ដី​ចំណីផ្លូវ​របស់​រដ្ឋ​មក​សាងសង់​ផ្ទះល្វែង​យ៉ាង​រំភើយ​គឺ​តាំងតែ​ពី​ខែមេសា​ ឆ្នាំ​២០១៨​មក​ម្លេះ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀតថា​ មេ​ផ្សារ​អន្តរជាតិ​បាវិត​នេះ​ពិតជា​មានអំណាច​ខ្លាំងណាស់​ ហ៊ាន​សាងសង់​ផ្ទះ​រំលោភ​ចំណី​ផ្លូវរដ្ឋ​ ធ្វើឲ្យប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​ផ្លូវ​មាន​ភាព​តូចចង្អៀត​ និង​អាច​បង្ករ​អោយមាន​គ្រោះ​ចរាចរណ៍​ផងដែរ​។ ​ដោយ​រយៈ​កាល​កន្លងមក​ប្រជាពលរដ្ ឋ​ក៏​ធ្លាប់​ប្តឹងទៅ​អាជ្ញាធរ​ដែរ ហើយ​អាជ្ញាធរ​បាន​ចុះមក​ណែនាំ​ដល់​ម្ចាស់​ផ្សារ​នេះ ​ក៏​ផ្អាក​ការ​សាសង់​បណ្តោះអាសន្ន​ហើយ​ទុក​សម្ភារៈ​សំណង់ កាកសំណល់​គ្រឿងសំណង់​ដាក់​លើផ្លូវ​សាធារណៈ​នាំឲ្យពិបាក​ដល់​ការធ្វើដំណើរ​។​

​ពលរដ្ឋ​រស់នៅ​ភូមិ​បាវិត​កណ្តាល​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី ​ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន​ ជា​ប្រមុខ​ដឹកនាំ ​សូមជួយ​អន្តរ​គម​ន៍​និង​មាន​ចំណាត់ការ​ចំពោះ​ការសាងសង់​រំលោភ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ពី​មេ​ផ្សារ​អន្តរជាតិ​បាវិត​នេះ​ផង​ ដើម្បី​ដុះក្អែល​មន្ត្រី​ពុករលួយ​ថ្នាក់ក្រោម​ដែល​ហ៊ាន​អនុញ្ញាតិឲ្យមេ​ផ្សារ​អន្តជាតិ​បាវិត​សាសង់​បំពាន​យ៉ាងនេះ​។​

​ពាក់ព័ន្ធ​និង​ករណី​ខាងលើនេះ​ភ្នាក់ងារ​យើង​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ លោក គង់ ចំរើន ដែល​អ្នកមើលការខុសត្រូវ​ផ្សារ​អន្តរជាតិ​បាវិត​បានឲ្យដឹងថា ​ចំពោះ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ចោទ​ខាង​ផ្សា​របស់លោក​ធ្វើ​ចូល​ចំណីផ្លូវ​របស់​រដ្ឋ​ឥឡូវ​លោក​កំពុងធ្វើការ​ជាមួយ​សុរិយោដី​ ហើយ​ព្រោះ​ការធ្វើ​នេះ​មាន​ប្លង់​ត្រឹមត្រូវ​ដោយសារ​មួយ​រយះ​នេះ​សម្តេច​មក​បាវិត​មន្ត្រីរាជការ​រវល់ ហេតុនេះហើយកំពុងតែធ្វើការ​ងារ​នេះ​ជាមួយ​សុរិយោដី​ហើយ​។

​លោក​គង់​ចំរើន​បាន​បញ្ជាក់ថា​ការសាងសង់​ផ្ទះល្វែង​នេះ​វា​ហ៊ា​ចេញ​សំ​យ៉ាប​មួយ​ម៉ែត្រ​មែន ​តែ​សុរិយោដី​គេ​រវល់​ទើប​មិនទាន់​ដោះស្រាយ​។​

​ចំណែក​លោក សាញ់ សុខុន ចៅសង្កាត់​បាវិត​បានឲ្យដឹងថា​ចំពោះ​បញ្ហា​សាងសង់​រំលោភ​ផ្លូវ​សាធារណៈ​ពី​ក្រុមហ៊ុន​ផ្សារ​អន្តរជាតិ​បាវិត​នេះ ​គឺ​ខាង​អាជ្ញាធរ​ធ្លាប់បាន​ចុះទៅ​ណែនាំ​និង​ហៅ​ក្រុម​ជាងសំណង់​ទៅ​សាលាក្រុង​ដើម្បី​សាកសួរ​ដែរ​តែ​លទ្ធផល​យ៉ាងណា​នោះ​មិនទាន់​ដឹង​ទេ ​គឺ​ខាង​ក្រុង​និង​មន្ត្រី​ជំនាញ​របស់គេ​ទើប​ដឹង​រឿងនេះ​។​

​ចំណែក សេង​សីលា អភិបាលក្រុង​បាវិត​នៅ​រសៀល​ថ្ងៃទី​១៨​ ខែឧសភា ​ឆ្នាំ​២១០៨​នេះ​ បាន​ប្រាប់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ឲ្យដឹងថា ​រឿងនេះ​លោក​បានដឹង​នឹង​បានធ្វើការ​ទប់ស្កាត់​មិនឱ្យ​សាងសង់​បន្តទៀត​នោះទេ ហើយដោយ​សារ​ជាប់រវល់​ទទួល​សម្តេច ​ដូច្នេះ​ទើប​មិនទាន់បាន​គិតគូរ​អំពី​បញ្ហា​នេះហើយ​លោក​នឹង​ដោះស្រាយ​នាពេល​ឆាប់ៗ​នេះ​៕B