ពិត​ស្វាមី​ស្មោះ​មែន ធ្វើដំណើរ​៣​ឆ្នាំ​ដឹក​ធាតុ​ប្រពន្ធ​ទៅ​កាន់​ទី​ណា​ដែល​នាង​ចង់​ទៅ​

1077
ចែករម្លែក

​បុរស​ភាគ​ឦសាន​ថៃ​វ័យ​៤០​ឆ្នាំ​ម្នាក់ កំពុង​បន្ត​ដំណើរ​ដែល​គាត់​បានចាប់ផ្តើម​កាលណី​៣​ឆ្នាំមុន ពី​ខេត្ត​ត្រា​ង ដើម្បី​នាំ​ធាតុ​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់ខ្លួន​ទៅ​កាន់​ទី​ណា​ដែល​នាង​​ប្រាថ្នា​ចង់ទៅ​កាល​ពី​នាង​នៅ​មាន​ជីវិត​។​

​សាក់​ឆៃ ស៊ូ​ផាន​ថា​ម៉ា​ត ត្រូវបាន​គេ​ប្រទះ​ឃើញ​រុញរ​ទេះ​របស់គាត់ ជាមួយនឹង​ឆ្កែ​បី​ក្បាល នៅតាម​ផ្លូវ​ហាយវេ​មួយ​ក្នុង​ខេត្ត​នគរ រ៉ា​ត​ចា​ស៊ី​ម៉ា កាលពី​ថ្ងៃ​ពុធ​ទី​២៣​តុលា​។​

​ជា​អ្នក​ខេត្ត​អ៊ូ​ប៊ុន គាត់​រៀបការ​ប្រពន្ធ​នៅ​ខេត្ត​ត្រា​ង តែ​នាង​បាន​ស្លាប់​ដោយ​រោគ​តេតាណូស​នៅ​ឆ្នាំ​២០១៦​ក្រោយ​ត្រូវ​ឆ្កែ​ខាំ​។​សាក់​ឆៃ ស៊ូ​ផាន​ថា​ម៉ា​ត បាន​សោកសង្រេង​ជាខ្លាំង​​ចំពោះ​ការបាត់បង់​ភរិយា​ជាទី​ស្រឡាញ់​។​គាត់​នៅ​ចាំបាន​ថា នាង​តែងតែ​ចង់ទៅ​លេង​ភ្នំ​នៅ​ភាគ​ខាងជើង​ប្រទេស​និង​ទៅលេង​សមុទ្រ​នៅ​ខេត្ត​ត្រាត ហើយ​លោក​បាន​សំរេចចិត្ត​​បំពេញ​បំណង​របស់​នាង​។​

​ក្រោយ​ប្រពន្ធ​លាចាក​លោក​ទៅ គាត់​បាន​នាំ​ធាតុ​និង​ឆ្អឹង​របស់​នាង​ពី​ទី​ស្រុកកំណើត​របស់​នាង​នៅ​ត្រាង ហើយ​ចាប់ផ្តើម​ការធ្វើដំណើរ​ដោយ​ថ្មើរជើង ជា​ដំណើរ​វែងឆ្ងាយ​មួយ​​ដើម្បី​បំពេញ​បំណង​ប្រពន្ធ​។​

​ក្រឡ​ដាក់​ធាតុ​និង​ឆ្អឹង​របស់​នាង​ស្ថិត​ចំណោម​អីវ៉ាន់​ដែល​គាត់​ដាក់​ក្នុង​រទេះ​ធា​ត់ និង​គូកន​បី​នាក់​របស់​គាត់​គឺ​ឆ្កែ​បី​ក្បាល​។​គាត់​បាន​តម្រង់​ទៅ​ទិស​ខាងជើង គឺ​សំដៅ​ភ្នំ​ដ​យ អ៊ិន​តា​ណុន ក្នុង​ខេត្ត​ឈៀង ម៉ៃ​។​

​សាក់​ឆៃ បាន​និយាយថា​«​ខ្ញុំ​នាំ​ប្រពន្ធ​ខ្ញុំ​ទៅ​ភ្នំ​ដ​យ អ៊ិន​តា​ណុន ដូច​តាម​ការសន្យា​របស់​ខ្ញុំ​កាល​ពី​នាង​នៅ​មាន​ជីវិត​។​ស្តាយ​ណាស់ ខ្ញុំ​អាច​នាំ​បានតែ​ធាតុ​របស់​នាង​ទៅ​ទីនោះ​»​។​

​លោក​បាន​បន្តថា​«​ខ្ញុំ​ប្តេជ្ញា​នាំ​ធាតុ​របស់​នាង​ទៅ​ជុំវិញ​ប្រទេស​។​នាង​ចូល​ចិត្ត​សមុទ្រ​និង​ចង់​នៅ​ជិត​វា​។​នាង​ធ្លាប់​ប្រាប់​ខ្ញុំ​ថា​នាង​ចង់​ទៅ​សមុទ្រ​នៅ​ត្រាត​នៅ​ភាគ​ខាងកើត​ប្រទេស​។​ក្នុងអំឡុងពេល​ធ្វើដំណើ​រ ខ្ញុំ​ត្រូវ​ឈប់​នៅ​ប្រមាណ​៣​គីឡូម៉ែត្រ​ម្តង​ដើម្បី​អោយ​ឆ្កែ​បាន​សម្រាក​»​។​

​នៅតាម​ផ្លូវ​គាត់​បាន​រើស​បាន​ឆ្កែ​អនាថា​ពីរ​ក្បាល ហើយ​បូក​រួម​ទាំង​មួយ​ក្បាល​យក​មក​ពី​ផ្ទះ​ទៀត​នាំអោយ​អ្នករួមដំណើរ​របស់គាត់​ឡើងដល់​៣​នាក់​។​

សាក់​ឆៃ បាំង​ម្លប់​និង​ដាក់​មុង​សំរាប់​ឆ្កែ​របស់​គាត់​នៅពេល​សម្រាក​តាមផ្លូវ​

​នៅពេល​យប់​គាត់​ដាក់​ម៉ុង​អោយ​ឆ្កែ ហើយ​គាត់​ដេក​ជាមួយ​ធាតុ​ប្រពន្ធ​។​នៅតាម​ផ្លូវ ប្រជាជន​ដែល​បានដឹង​រឿង​គួរអោយ​អាណិត​របស់គាត់ បាន​ផ្តល់​អាហារ​ដល់​គាត់​និង​ឆ្កែ ហើយ​ពួកគេ​ក៏​ពឹង​លើ​អាហារ​តាម​វត្ត​ផងដែរ​៕​ដោយ​៖​វាសនា​

សាក់​ឆៃ ធាត់​រទេះផ្ទុក​ធាតុ​ប្រពន្ធ នៅ​ពេល​លោក​និង​ឆ្កែ​៣​ក្បាល​ធ្វើដំណើរ​កាត់​ខេត្ត​ប្រា​ជីន ប៊ូ​រី កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​