ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិត្ត រាប់បាត្រ​ជាមួយ​ព្រះសង្ឃ​ចំនួន​៦៨​អង្គ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី

1163
ចែករម្លែក


​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រីលោក​ម៉ប់​សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី លោក​
​ស្រី​រួមជាមួយ​មន្ត្រីរាជការ ក្រោម​ឱវាទ​នៅ​ព្រឹក​ថ្ងៃ​១២​រោច​ខែចេត្រ​ឆ្នាំរកា នព្វស័ក ព ស ២៥៦១​ត្រូវ​និង​ថ្ងៃ​១១​ខែមេសា ឆ្នាំ​២០១៨​នេះ បានរៀបចំ​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិត្ត រាប់បាត្រ​ជាមួយ​ព្រះសង្ឃ​ចំនួន​៦៨​អង្គ ជាមួយនឹង​ការ ប្រោះព្រំ​លើករាសី​បណ្ដេញ​ឧបទ្រព​ពី​ឆ្នាំ​ចាស់ នាំ​សិរី​សួស្ដី​ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​ក្នុងឱកាស​ផ្លាស់​ចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២​។​
​បន្ទាប់ពី​បញ្ចប់​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត តាមបែប​ព្រះពុទ្ធសាសនា​រួចមក លោក​ឃួ​ង ស្រេង និង​លោកស្រី ព្រមទាំង​លោក​ម៉ប់​សារិន បាន​រាប់បាត្រ​ជាមួយ​ព្រះសង្ឃ​ចំនួន​៦៨​អង្គ​ដែល​និមន្ត​មកពី​តាម​បណ្តាល​វត្ត​នានា​នៅក្នុង​រាជធានី ដើម្បី​បំពេញ​កុសល ផល​បុណ្យ​រៀងៗ​ខ្លួន​។​បន្ទាប់មកទៀត​ក៏មាន​របាំ​ត្រុ​ដ្ឋ​រាំ​ដេញ​ឧបទ្របចង្រៃ​ក្នុង​ឆ្នាំ​ចាស់​ចេញ​។​
​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ នឹង​ឈានចូល​មកដល់​នៅ​ថ្ងៃ​សៅរ៍ ទី​១៤​រោច ខែចេត្រ ពុទ្ធសករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៧​វេលា​ម៉ោង ៩​និង​១២​នាទី​ព្រឹក​៕​