ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ថ្ងៃទី​២០​ឧសភា​ឆ្នាំនេះ ត្រូវបាន​ផ្អាក​ដោយសារ​ជំងឺ​កូ​វីដ​-១៩

220
ចែករម្លែក

ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​:​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ថ្ងៃទី​២០​ឧសភា​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដូចជា​នៅតាម​បណ្ដាល​ខេត្ត​នានា​តែងតែ​ប្រារព្ធ​នៅក្នុង​ដែនដី​របស់ខ្លួន​ជា​រៀងរាល់ឆ្នាំ​នោះ​នៅ​ឆ្នាំ ពុំ​ត្រូវ​បានរៀបចំ​ទេ ដោយ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​ដែល​បាននិងកំពុង​រីក​រាល​ដាល​ពេញ​ពិភពលោក ហើយ​កម្ពុជា​ក៏​ជា​ប្រទេសមួយ បាន​ប្រឈម​នឹង​បញ្ហា​នេះ​។​


យោងតាម​លិខិត​មួយច្បាប់​ជម្រាបជូន​មក​គណៈកម្មាធិការ​គណ​បក្ស​រាជធានី​ខេត្ត​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​អំពី​ការផ្អាក​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ថ្ងៃ​២០​ឧសភា​ឆ្នាំ​២០២០ យោងតាម​លិខិត​លេខ ០២៥/១៨ លគ​.​គក ចុះ​ថ្ងៃទី​៩​ឧសភា​ឆ្នាំ​២០១៨​របស់​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​ស្ដីពី​ការរៀបចំ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ថ្ងៃ​២០​ឧសភា​។​ការរៀបចំ​ពិធី​ជួបជុំ​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​ដែល​គណបក្ស​តាម​បណ្ដាល​ថ្នាក់​ត្រៀម​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី ២០​ខែឧសភា​ឆ្នាំ ២០២០​ខាងមុខ ត្រូវ​ផ្អាក​ធ្វើ​ក្នុងឆ្នាំនេះ​។​
បើ​យោងតាម​អនុក្រឹត្យ​ស្តីពី​ទិវា​ជាតិ​នៃ​ការចងចាំ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ បានសម្រេច​ថា ត្រូវបាន​កំណត់​យក​ថ្ងៃទី​២០​ខែឧសភា ជា​រៀងរាល់ឆ្នាំ ជា ទិវា​ជាតិ​នៃ​ការចងចាំ ដែលជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា សម្រាប់​ជាការ​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩ ដើម្បី ៖ លើកតម្កើង​ការគោរព​វិញ្ញាណក្ខន្ធ​និង​ការធ្វើ​បុណ្យ​ឧ​ទ្ធិ​ស​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លើកតម្កើង​ការ​រំលឹក​ដល់​ជនរងគ្រោះ ការស្តារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ របស់​ជនរងគ្រោះ ទោះជា​នៅរស់ ឬ​បាន​បាត់បង់​ជីវិត​ក៏ដោយ ប៉ះប៉ូវ​ការឈឺចាប់​ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ ចូលរួម​ក្នុង​ផ្សះផ្សា​ជាតិ និង​ជំរុញ​ឲ្យ​មាន​សុខដុម​នីយកម្ម ក្នុងសង្គម​កម្ពុជា និង​លើកកម្ពស់​ការផ្សព្វផ្សាយ និង​ការយល់ដឹង​អំពី​អំពើ​ឃោរឃៅ ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​កុំ​ឲ្យ​កើតមានឡើង​សាជាថ្មី​៕​សរន​

ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ថ្ងៃទី​២០​ឧសភា​(រូបថតឯកសារ)
ការសម្តែងសម្រាប់​ជាការ​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ(រូបឯកសារ)
ការសម្តែងសម្រាប់​ជាការ​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ(រូបឯកសារ)
ការសម្តែងសម្រាប់​ជាការ​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ(រូបឯកសារ)
ការសម្តែងសម្រាប់​ជាការ​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ(រូបឯកសារ)