ពិភពលោក​កំពុង​ប្រឈម​កង្វះ​ស្រោមអនាម័យ ក្រោយ​រោងចក្រ​បិទទ្វារ​ដោយសារ​កូ​រ៉ូ​ណា

205
ចែករម្លែក

ពិភពលោក​កំពុងតែ​ប្រឈម​កង្វះ​ស្រោមអនាម័យ​បន្ទាប់ពី​បម្រាម​មិនឱ្យ​ពលរដ្ឋ​ចេញ​ក្រៅ ដោយសារ​វីរុស​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ផលិត​ស្រោមអនាម័យ​ធំ​បំផុត​របស់ ពិភពលោក​បិទ​សង្វាក់​ផលិតកម្ម​របស់ខ្លួន​។​
​ ​
​ក្រុមហ៊ុន​ម៉ាឡេស៊ី Karex Bhd ដែល​ផលិត ១ ភាគ ៥ នៃ​ស្រោមអនាម័យ​ទូទាំង​ពិភពលោក​មិន បាន​ផលិត​ស្រោមអនាម័យ​សូម្បី​តែមួយ​ក្នុងចំណោម​រោងចក្រ​ទាំង ៣ របស់ខ្លួន​ក្នុង​រយៈពេល ១២ ថ្ងៃ​កន្លងមកនេះ​ដោយសារ​បម្រាម​របស់រ​ដ្ឋា​ភិ​បាល​មិនឱ្យ​មនុស្ស​ចេញ​ក្រៅ​រហេតរហូត ដើម្បី បញ្ឈប់​ការឆ្លង​រាលដាល​វីរុស​នេះ​។​
​ ​
ការបិទ​សង្វាក់​ផលិតកម្ម​នេះ​បានធ្វើឱ្យ​ចំនួន​ស្រោមអនាម័យ​ធ្លាក់ចុះ ១០០​លាន​ស្រោម​រួច ទៅហើយ ដែលជា​ធម្មតា​មាន​ដាក់លក់​ជា​អន្តរជាតិ​ផ្គត់ផ្គង់​ដល់​បណ្ដា​ប្រព័ន្ធ​សុខាភិបាល ដូចជា​របស់​អង់គ្លេស ឬ​ចែកចាយ​ដោយ​កម្មវិធី​ផ្ដល់ជំនួយ​ដូចជា UN Population Fund ជាដើម​៕ ប្រែ​សម្រួលៈ​ខុម​