ពិភពលោក​ប្រឈម​សង្គ្រាម​មួយ​រវាង​ការពិត​និង​ការ​កុហក​ស្តីពី​កូវី​ដ​១៩

238
ចែករម្លែក

​ជា​ការឆ្លើយតប​នឹង​សម្តី​របស់​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​អំពី​ប្រភព​វីរុស​កូរ៉ូណា អ្នកនាំពាក្យ​ក្រសួងការបរទេ​សចិ​លោកស្រី ហួរ ជុន​យី​ង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​ឧសភា​បានបញ្ជាក់​ថា​ពិភពលោក​កំពុង​​ប្រឈម​«​សង្គ្រាម​មួយ​រវាង​ការពិត​និង​ការនិយាយ​កុហក​។​យើង​ពិតជា​ជួប​សង្គ្រាម​មួយ​។​សង្គ្រាម​នេះ​មិន​ត្រឹមតែ​វាង​មនុស្សលោក​និង​វីរុស តែ​រវាង​ការពិត​និង​ការនិយាយ​ភូតភរ​»​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ កាលពី​ថ្ងៃ​ពុធ​បាន​បន្ទ​ឡើងវិញ​ថា វីរុស​កូរ៉ូណា មាន​ប្រភព​ចេញពី​កន្លែង​ពិសោធន៍​វីរុស​មួយ​នៅ​ក្រុង​វូ​ហាន​ប្រទេស​ចិន តែ​លោក​បាន​ទទួលស្គាល់ថា​អាម៉េរិក​​មិន​ប្រាកដ​ទេ​អំពី​រឿងនេះ​។​

​ក្រៅតែពី​នៅតែ​ចចេស​ថា វីរុស​នេះ​ចេញពី​កន្លែង​ពិសោធន៍​មួយ​របស់​ចិន លោក​ផ​ម​ផេវ នៅ​អះអាងថា ចិន​មិនមាន​តម្លាភាព​អំពី​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​

​តែ​លោក​ស្រី​ហួរ បាន​និយាយថា​លោកស្រី​មិន​ដឹង​អ្វី​ដែល​លោក​ផ​មផេវ​ចង់​និយាយ និង​បាន​រិះគន់​មន្ត្រី​ការទូត​កំពូល​របស់​អាម៉េរិក​រូ​ប​នេះ​ថា ប្រើ​ពាក្យ​កុហក​មួយ​ដើម្បី​បិទបាំង​ពាក្យ​មួយ​កុហក​មួយទៀត ហើយ​ថា​ការ​វិនិច្ឆយ​ណាមួយ​អំពី​ប្រភព​នៃ​វីរុស​នេះ ត្រូវ​ផ្អែកលើ​ភស្តុ​ង​តាង​វិទ្យាសាស្ត្រ​។​

​លោកស្រី​បាន​បន្តថា​ ​ថ្មីៗ​នេះ​មាន​របាយការណ៍​ខ្លះ​អំពី​ការរកឃើញ​ករណី​កូវី​ដ​១៩​មុន​ករណី​ឆ្លង​ទី​១​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​។​មាន​សេចក្តីរាយការណ៍​អំពី​ការ​កើតកូ​វូដ​១៩​នេះ​នៅ​បារាំង​និង​ស៊ុយ​​អ៊ែត​តាំងពី​ខែ​វិច្ឆិកា​និង​ខែធ្នូ​ឆ្នាំមុន ។​ចៅហ្វាយក្រុង​ម្នាក់​នៅ​រដ្ឋ​ញូ​វ​ជើ​ស៊ី​របស់​អាម៉េរិក បាន​និយាយថា​លោក​ជឿថា លោក​ឆ្លងកូវី​ដ​១៩​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន គឺ​មុន​ការឆ្លង​ករណី​ទី​១​ត្រូវបាន​រកឃើញ​​នៅ​ចិន​។​

​កាសែត​អាម៉េរិក​មួយ​ក៏​បាន​រាយការណ៍​ថា មាន​អ្នកជំងឺ​មាន​រោគសញ្ញា​កូវី​ដ​១៩​ចំនួន​១៧១​នាក់​នៅ​រដ្ឋ​ផ្លរីដា​កាលពីដើម​ខែ​មករា ហើយ​ក្នុងចំណោម​អ្នកជំងឺ​ទាំងនេះ​មិន​មាន​នរណា​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​​ចិន​ទេ​។​ទោះជា​យ៉ាងណា ព័ត៌មាន​នេះ​ក្រោយមក​ត្រូវបាន​លុបចោល​ភ្លាម​។​

​លោកស្រី​អ្នកនាំពាក្យ បាន​សួរថា «​ឆ្ងល់​ថា​ហេតុអ្វី​បានជា​លោក​ផ​មផេវ​ធ្វើការ​អះអាង​ដូច្នេះ​…​នៅពេល​សូម្បីតែ​អ្នកវិទ្យាសាស្ត្រ​និង​អ្នកជំនាញ​មិន​បាន​អះអាង​។​តើ​ភស្តុតាង​នៅឯណា​?»​។​

​លោកស្រី​បាន​បន្តទៀតថា វិទ្យាស្ថាន​ស្រាវជ្រាវ​P4 នៅ​ក្រុង​វូ​ហាន​ជា​គំរោង​សហការ​គ្នា​មួយ​រវាង​ចិន​និង​រដ្ឋាភិបាល​បារាំង ហើយ​វា​តែងតែ​ចែករំលែក​ព័ត៌មានវិទ្យា​សាស្ត្រ​និង​ការសិក្សា​ស្រាវជ្រាវ​ជាមួយ​ដៃគូ​​អន្តរជាតិ ក្នុង​លក្ខណៈ​ទាន់ពេល​និង​បើកចំហ​។​

​អ្នកវិទ្យាសាស្ត្រ​សត្វ​សាស្ត្រ និង​ជំងឺ​បរិស្ថាន​អាម៉េរិក​ដើមកំណើត​អង់គ្លេស លោក​ផេ​ធឺ ដា​ស​ហ្សាក់​កាលពី​ពេល​ថ្មីៗ​ក៏បាន​ច្រាន​ចោល​ការលើកឡើង​ថា វីរុស​នេះ​មាន​ប្រភព​ចេញ​ពី​វិទ្យាស្ថាន​វីរុស​វិទ្យា​វូ​ហាន​។​​លោក​បាន​និយាយថា​«​ក្នុង​ការងារ​១៥​ឆ្នាំ​មកនេះ​នៅក្នុង​បន្ទប់ពិសោធន៍​ខ្ញុំ​ឮ​អ្វី​គ្រប់យ៉ា និង វា​ធម្មតា​ទៅ​ហើយ​ដែល​គេ​រំពឹងថា​នឹង​មាន​អ្វី​ចេញពី​ទីនេះ​»​។​

​ហួរ ក៏​បាន​និយាយ​យោង​ទៅ​ទស្សនា​វ​ដ្តី Nature​ដែល​បាន​និយាយថា វិធានការ​នានា​ដែល​ចិន​បាន​ប្រកាន់យក បាន​ជួយ​កាត់បន្ថយ​ការចម្លងកូ​វីដ​១៩ ដល់​ទៅ​៦៧​ដង​ឯណោះ​។​

​លោកស្រី​បាន​កត់សំគាល់ថា អាម៉េរិក​បានប្រកាស​អ្នក​ឆ្លង​តែ​ម្នាក់​គត់​នៅ​ពេល​ក្រុង​វូ​ហាន​បិទ​ទីក្រុង​កាលពី​ថ្ងៃ​២៣​មករា និង​ចំនួន​ឆ្លង​នៅ​អាម៉េរក​កើន​ដល់​៤០០.០០០​នាក់​នៅ​ពេល​វូ​ហាន​ប្រកាស​បើក​​ឡើង​វិញ​កាលពី​ថ្ងៃ​៨​មេសា​។​«​វា​មិន​ដល់​១០០​ថ្ងៃ​ទេ​ដែល​ចំនួន​អ្នក​ឆ្លង​កើន​ពី​១​ដល់​១​លាន​នាក់​នៅ​អាម៉េរិក​។​តើ​ពួក​មន្ត្រី​អាម៉េរិក​បាន​ធ្វើ​អ្វី​ក្នុងអំឡុង​១០០​ថ្ងៃនេះ​?»​។​

​ចំណែក​អ្នកសេដ្ឋកិច្ច​អាម៉េរិក ជេ​ហ្វ​ហ្វ្រេ ស៊ែ​ច បាន​និយាយ​នៅក្នុង​គេហទំព័រ​CNN​ថា «​ការ​ភូតភរ​ដ៏​ធំ​របស់​រដ្ឋការ​ត្រាំ​គឺ​ការ​ចោទថា ចិន​ជា​មូលហេតុ​នៃ​បញ្ហា​មិ​របស់​អាម៉េរិក​»​។​លោក​បាន​សរសេរថា មន្ត្រី​ក្រុង​វូ​ហាន​បាន​ជូន​ព័ត៌មាន​ទៅ​ការិយាល័យ​អង្គការ​សុខភាព​ពិភពលោក​នៅ​ចិន​កាលពី​ថ្ងៃ​៣១​ធ្នូ ហើយ​អាជ្ញាធរ​ចិន​បាន​ប្រាប់​ទៅ​មជ្ឈមណ្ឌល​ជំងឺ​អាម៉េរិក​នៅ​ថ្ងៃ​០៣​មករា ដែល​វា​«​មាន​ពេល​គ្រប់​​គ្រាន់​ដើម្បី​ព្រមាន លោក​ត្រាំ​និង​លោក​ផ​ម​ផេវ …»៕​ប្រែ​សម្រួល​៖​វាសនា​

ហួរ ជុន​យី​ង ទទូច​អោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ឈប់​បន្ទោស​ចិន ចំពោះ​បញ្ហា​នៅ​អាម៉េរិក ហើយ​ផ្តោតលើ​ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា និង​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​អាម៉េរិក​