ពិសា​គ្រាប់​អាល់​ម៉ុង គ្រាប់ស្វាយចន្ទី និង​គ្រាប់​វ៉​ល​ណាត់ មួយ​ក្តាប់​រាល់ថ្ងៃ រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចំពោះ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២

1786
ចែករម្លែក
  • 42
    Shares

​ការស្រាវជ្រាវ​ថ្មី​មួយ​បានចង្អុលបង្ហាញ​ថា ការ​ទទួលទាន​គ្រាប់​អាល់​ម៉ុង គ្រាប់ស្វាយចន្ទី និង គ្រាប់​វ៉​ល​ណាត់​មួយ​ក្តាប់​រាល់ថ្ងៃ ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចំពោះ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។​

​ការសិក្សា​របស់​កាណាដា​បាន​រកឃើញថា គ្រាប់​ផ្លែឈើ​គ្មាន​ជាតិ​អំបិល​ចម្រុះ​ទាំង​៣​មុខ​នេះ​ចំនួន ៧៥ ក្រាម​ក្នុង​មួយថ្ងៃ ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកជំងឺ​។​

​ការស្រាវជ្រាវ​បាន​បន្ថែមថា អាហារសម្រន់​នេះ​ក៏​ជួយ​កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល “​អាក្រក់​” និង​បន្ថយ​កម្រិត​នៃ​ប្រូតេអ៊ីន​ដែល​ទាក់ទង​ទៅនឹង​ជំងឺ​បេះដូង ដែល​គេ​ស្គាល់​ថា ប្រូតេអ៊ីន Apo-B ផងដែរ​។​

​ពួក​អ្នកស្រាវជ្រាវ​កាណាដា​ជឿថា ការរកឃើញ​របស់​ពួកគេ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ជាតិ​ខ្លាញ់​ធម្មជាតិ និង កាបូន​អ៊ី​ដ្រា​ត​កម្រិត​ទាប សម្រាប់​ការគ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២​។​

​មនុស្ស​ប្រមាណ ៣,៥ លាន​នាក់​នៅ​ចក្រភព​អង់គ្លេស​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​ទឹកនោមផ្អែម ដែល​ក្នុងនោះ​ប្រហែល ៩០ ភាគរយ គឺ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២៕ ដោយ៖ កញ្ញាដាលីស