ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ​ផ្តល់​អាហារូបករណ៍ ៤៥០ កន្លែង​

1990
ចែករម្លែក
  • 3.9K
    Shares

ដោយៈ មេសា​/ភ្នំពេញៈ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ សូម​ប្រគេន និង ជូនដំណឹង​ដល់​សមណ​សិស្ស និង សិស្ស​និស្សិត ក៏ដូចជា​សាធារណជន​ជ្រាបថា ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ នឹង​ផ្តល់​អាហារូបករណ៍ ១០០ ភាគរយ ដល់​សមណ​សិស្ស និង សិស្ស​និស្សិត​ពី​គ្រប់​មជ្ឈដ្ឋាន​ចំនួន ៤៥០ អង្គ និង នាក់ ។​នេះ​បើតាម​សេចក្តីប្រកាស​របស់​ពុទ្ធិ​ក​សកលវិទ្យា​ល័​ព្រះសីហនុ​រាជ ដែល​បានចេញ​ផ្សាយ​នាពេល​ថ្មីៗ​នេះ ។​


​សេចក្តីប្រកាស​ដដែល​ប​ន្ថែ​ម​ថា ក្នុងចំណោម​អាហារូបករណ៍​ទាំង ៤៥០ កន្លែង​នោះ ចែកជា ៤ មហាវិទ្យាល័យ​គឺ​៖ ១. មហាវិទ្យាល័យ​ទស្សនវិជ្ជា និង សាសនា ដែល​ក្នុងនោះ​មាន​ឯកទេស​ទស្សនវិជ្ជា​ពុទ្ធសាសនា , សង្គមវិជ្ជា និង នីតិសាស្ត្រ សរុប ចំនួន ១៥០ អង្គ និង នាក់ ។


២. មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​អប់រំ និង ព័ត៌មានវិទ្យា ដែល​ក្នុងនោះ​មាន​ឯកទេស រដ្ឋបាល​អប់រំ និង ឯកទេស​គ្រប់គ្រង​ទូទៅ សរុប ១០០ អង្គ និង នាក់ ។​
៣. មហាវិទ្យាល័យ​អក្សរសាស្ត្រ ដែល​ក្នុងនោះ​មាន​ឯកទេស អក្សរ​សា​ស្ត​ខ្មែរ និង ឯកទេស បរិស្ថាន សរុប ១០០ អង្គ និង នាក់ ។


៤. មហាវិទ្យាល័យ បាលី​-​សំ​ស្ក្រឹ​ង និង ភាសាបរទេស ដែល​ក្នុងនោះ​មាន​ឯកទេស​ផ្នែក ភាសាបាលី និង ឯកទេស​អក្សរសាស្ត្រ​អង់គ្លេស សរុប​ចំនួន ១០០ អង្គ និង នាក់ ។​


​ចាប់ផ្តើម​ទទួល​ពាក្យសុំ​ប្រឡង​ចូលរៀន​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ រហូតដល់​ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩ ។​


​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ គឺជា​គ្រឹះស្ថាន​ពុទ្ធិក​ឧ​ត្ត​មសិ​ក្សា ដ៏​មាន​កិត្តិនាម និង មាន​វ័យ​ចំណា​ង​ជាងគេ​ក្នុងប្រទេស​កម្ពុជា ។ បច្ចុប្បន្ន ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ មាន ៣ ទីតាំង​គឺ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ភ្នំពេញ មាន​ទីតាំង​នៅក្នុង​ក្រសួង​ធម្មការ និង សាសនា នា​មុខ​ព្រះ​ប​រាជវាំង ទល់មុខ​សាលសន្និសីទ​ចតុមុខ , ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ខេត្តកំពង់ចាម និង​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ខេត្ត បាត់ដំបង ។


​សូមបញ្ជាក់ថា ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ថ្វីដ្បិតតែ ជា​សាលា​ជាន់ខ្ពស់ សម្រាប់​ព្រះសង្ឃ កី​ពិតមែន ប៉ុន្តែ​ជិត ១០ ឆ្នាំ​មកនេះ មានការ​កែទម្រង់ ទទួលយក​និស្សិត​ដែលជា​គ្រហស្ថ​ផង ។ ចាប់ពីពេលនោះ​មក មាន​និ​ស្សិ​តែ​ជា​គ្រហស្ថ​ទាំងប្រុស ទាំងស្រី​កំពុង​សិក្សា​នៅ​ទីនោះ​ប្រមាណ​ជា ៥០ ភាគរយ ៕Kh

និស្សិត ដែល​សិក្សា​នៅ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ មាន​ទាំង​ព្រះសង្ឃ និង គ្រហស្ថ​ប្រុ​ស្រី ( រូបៈ ឯកសារ )