ព័ត៌មាន​បន្ថែម​៖​បុរស​ម្នាក់​ដែលស្លាប់​នៅ​គល់ស្ពាន​អាកាស​ខេត្តកំពង់ស្ពឺ​ដោយសារ​ចោរប្លន់​យក​រថយន្ត​

149
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​បុរស​ម្នាក់​បាន​ស្លាប់​នៅក្នុង​ថ្លុកឈាម​ខណៈដែល​ត្រូវ​ចោរប្លន់​ចាក់​និង​កាំបិត​យក​រថយន្ត​មួយគ្រឿង​នៅ​ចំណុច​ស្ពាន​អាកាស់​ផ្សារ​កំពង់ស្ពឺ​។​ហេតុនេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ជំនាញ​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា​ជនរងគ្រោះ​ដែល​ត្រូវ​ចោរប្លន់​យក​រថយន្ត​នេះ​មា​ឈ្មោះ​ម៉ឺន​ចេក​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​មុខជា​អ្នករត់​តាក់ស៊ី​រស់នៅ​ភូមិ​ដើម​ចាន់​សង្កាត់​ច្បា​អំពៅ​២ ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ​។​ប្រភព​បាន​បន្តថា​រថ​យន្ត​របស់​ជនរងគ្រោះ​ដែល​ចោរប្លន់​យកទៅ​បាត់​នោះ​ម៉ាក​បា​ឡែ​ន​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD2414​។​

​ក្រុមចោរ​ដែល​ជួល​រថយន្ត​ជនរងគ្រោះ​ដឹក​មកពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ​។​ខណៈ​មកដល់​ចំណុច​ស្ពាន​អាកាស​មុខ​ផ្សារ​ខេត្តកំពង់ស្ពឺ​ទំនងជា​ជនរងគ្រោះ​ឈប់​រថយន្ត​បម្រុង​ចុះ​រត់​ឱ្យគេ​ជួយ​តែ​អកុសល​ត្រូវ​ក្រុមចោរ​ចាក់​ចំ​បំពុងករ​និង​ចុង​ដ​ង្ហើ​ប​បណ្តាលឱ្យ​ប្រកាច់​ស្លាប់​ក្នុង​ថ្លុកឈាម​។​រថយន្ត​ត្រូវ​ក្រុមចោរ​បើក​ចេញពី​កន្លែងកើតហេតុ​ទៅ​កើត​បាត់ស្រមោល​។​
​ក្រោយ​កើតហេតុ​មន្ត្រី​នគរ​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ជនរងគ្រោះ​និង​បន្ត​ស្រាវជ្រាវ​រក​រថយន្ត​និង​ក្រុមចោរប្លន់​ចាត់ការ​តាមច្បាប់​៕S/​