ព្រមាន​ពី​អ្នកជំនាញការ​: ស្ត្រេ​ស​តានតឹង​អូសបន្លាយ​អាច​បង្ក​មហារីក​

950
ចែករម្លែក

តានតឹង​រ៉ាំ​រៃ​អូសបន្លាយ​នឹង​ឥទ្ធិពល​អសកម្ម​ដល់​សុខភាព​ទាំង​រាងកាយ និង​ស្មារតី ។ ក្នុងករណី​មួយចំនួន វា​អាច​រំញោច​ការរីកចម្រើន​របស់​ជំងឺ​រលាក និង​សរសៃឈាម បេះដូង ។​

​ហេតុអ្វី​ស្ត្រេ​ស​អាច​បង្ក​មហារីក​?
​ថ្មីៗ​នេះ ពួក​អ្នកជំនាញការ​បាន​ព្រមាន​ថា ស្រេ្ត​ស​តានតឹង​ក៏​អាច​បង្ក​ជា​ជំងឺមហារីក ។ ការស្រាវជ្រាវ​មុននេះ​បង្ហាញថា ក្នុងចំណោម​ជំងឺមហារីក​មួយចំនួន ប្រសិន​អ្នកជំងឺ មហារីក​មួយចំនួន ប្រសិន​អ្នកជំងឺ​មាន​អារម្មណ៍​ស្ត្រេ​ស និង​តានតឹង អាច​បង្កើនល្បឿន រីកចម្រើន​ដុំ​សាច់​មហារីក ហើយ​ស្ថានភាព​ជំងឺ​កនា់​តែ​អាក្រក់​ទៅ ។​

​តានតឹង​រ៉ាំ​រៃ និង​ខ្វាយខ្វល់​នឹង​ផលិត​អ័រម៉ូន​បង្ក​ភាព​តានតឹង​យូរៗ​ទៅនឹង​ធ្វើ​ឲ្យ​ឥទ្ធិពល ដល់​ការ​បំប្លែង​សារជាតិ​, DNA, បង្រួញ teomere… ហើយ​ការប្រែប្រួល​ទាំងនេះ​អាច​នាំ ដល់​ជំងឺមហារីក ។​

​ស្ត្រេ​ស​រ៉ាំ​រៃ​ធ្វើ​ឲ្យ​ខ្សោយ​ប្រព័ន្ធ​អង្គ​បដិបក្ខ​, ប្រការនេះ​ធ្វើ​ឲ្យ​កោសិកា​មហារីក​បន្ត​រាល ដាល​ពាសពេញ​រាងកាយ​ដោយសារ​ខ្វះ​របង​ការពារ​ធម្មជាតិ ។​

​ក្រុម​ស្រាវជ្រាវ​រកឃើញថា អ្នក​ត្រូវ​ផ្ដា​ត់​ចេញពី​សង្គម​មាន​ហានិភ័យ​កើត​មហារីក​អូវែរ កើត ១,៥​ដង ប្រៀប​នឹង​មនុស្ស​ធម្មតា ។ អ្នកមាន​រោគសញ្ញា​តានតឹង​ច្រើន​ក្រោយ​មាន របួស​ក៏មាន​ហានិភ័យ​កើត​ជំងឺ​ដូចគ្នា ។ តានតឹង​ក្នុង​ការងារ​មានលទ្ធភាព​រួមចំណែក​ធ្វើ ឲ្យ​កើន​ហានិភ័យ​កើត​មហារីក​ពោះវៀន​, សួត ឬ​បំពង់​អាហារ ៕ ប្រែ​សម្រួល​: រតនៈ