ព្រឹកនេះរដ្ឋសភាបើកកិច្ចប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល

142
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖នៅវេលាម៉ោង៨ព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនាឆ្នាំ២០២០កន្លងទៅ បានសម្រេចផ្ញើបញ្ជីឈ្មោះសមាសភាពរាជរដ្ឋាភិបាលមួយចំនួន ដែលត្រូវផ្លាស់ប្តូរថ្មីទៅកាន់រដ្ឋសភា ដើម្បីសុំការផ្តល់សេចក្តីទុកចិត្តពីសមាជិកសភា។នៅថ្ងៃទី២៧ ខែមីនាដដែលនោះ  គណៈអចិន្ត្រៃយ៍នៃរដ្ឋសភាក៏បានសម្រេចលើកយកសំណើរបស់សម្តេ ចតេជោហ៊ុន សែន មកពិភា ក្សា និងសម្រេចក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី៣០ ខែមីនា នេះដែរ។

សូមរម្លឹកផងដែរក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងសន្និសីទសារព័ត៌ មានកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោហ៊ុន សែន ធ្លាប់បានបង្ហើបអំពីការកែសម្រួ លគណៈរដ្ឋមន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ។

សូមបញ្ជាក់ថា គណៈរដ្ឋមន្រ្តីអាណត្តិទី០៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានឈ្នះក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦ដោយទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា។គណៈរដ្ឋមន្រ្តីអាណត្តិថ្មីនោះ មានសមាសភាពដូចជានាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តីទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រីជាដើម។សមាជិករាជរដ្ឋាភិបាលអាណត្តិទី៦នេះ មានឧបនាយករដ្ឋមន្ត្រី១០រូប, ទេសរដ្ឋមន្ត្រី ១៧រូប និងរដ្ឋមន្ត្រី ២៩រូប។ សមាសភាពរដ្ឋមន្ត្រីមួយចំនួន មានតួនាទីជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីផងដែរ៕