ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអញ្ជើញជួបសមាគមគ្រឹះស្ថានឧត្តមសិក្សាឯកជនកម្ពុជា

481
ចែករម្លែក

ដោយៈតារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី២ខែមករាឆ្នាំ២០១៩នេះនៅវិមានសន្តិភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុ ញ្ញាតឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាឯកជនកម្ពុជាចូលជួបសំដែងការគួរសមនិងទទួល យកនូវអនុសាសន៍ណែនាំ ថ្មីៗពីសម្តេចតេជោហ៊ុនសែនដើម្បីកែលម្អគ្រឹះស្ថានឧត្តមសិក្សានីមួយៗនិងពង្រឹងនិរន្តរភាពនៃស្ថាប័ននីមួយៗឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាពស្របតាមចក្ខុវិស័យ អប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ កិច្ចប្រជុំនេះគឺធ្វើឡើងមួយឆ្នាំម្តងៗអស់រយៈពេល៥ឆ្នាំមកហើយ។

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលមានគ្រឹះស្ថានសិក្សាឯកជនចំនួន១០៣ ជាសមាជិកដោយមានលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុម ប្រឹក្សាភិបាលសមាគម ៕BR