ព្រឹទ្ធសភាបើកសម័យប្រជុំនៅថ្ងៃ២៤ ខែតុលាផ្តោតលើ សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៤

229
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ គណៈកម្មាធិការអចិន្រ្តៃយ៍​ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិប​តី​ភាព លោក ស៊ឹម ​កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

បន្ទាប់ពីបានពិនិត្យនិងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំ លើកទី៤ព្រឹទ្ធសភា នីតិកាលទី៤ ។

របៀបវារៈដែលត្រូវលើកយកមកពិភាក្សានោះគឺ៖ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៤ ៕B/

គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា កាលពីព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ (រូបថត :​សុផល)