ព្រះមហា​វិមលធម្ម​សិរី​សុ​វ​ណ្ណោ​ពិន សែម​និមន្ត​ពិនិត្យ​ការជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​

219
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​នៅ​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ ព្រះមហា​វិមលធម្ម សិរី​សុ​វ​ណ្ណោ ពិន សែម​ព្រះ​រាជាគណៈ​ថ្នាក់​ទោ​សមាជិក​ថេរ​សភា​សង្ឃ​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណៈសង្ឃ​នាយក​និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌​បាន​និមន្ត​ស្វែងយល់​ការវិវត្ត​នៃ​ការធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​។

​ការ​និមន្ត​របស់​ព្រះមហា​វិមលធម្ម​នាពេល​នេះ​គឺ​ស្រប​នឹង​ការរកឃើញ​ជា​បន្តបន្ទាប់​នូវ​បុរាណវត្ថុ​ដែលជា​មរតក​វប្បធម៌​ដ៏​មានតម្លៃ​ដូចជា​ត្រីសូល៍​គ្រាប់​ខ្វាត​ព៌​ណស​(​គ្រី​ស្តា​ល់​?)​ចម្លាក់​សត្វ​នាគ​ចម្លាក់​អណ្តើក​។​ល​។​ជាពិសេស​នៅ​រសៀល​ថ្ងៃនេះ​ក្រុមការងារ​ទើបនឹង​បាន​ប្រទះឃើញ​ចម្លាក់​សត្វ​អណ្តើក​ថ្មី​មួយទៀត​។​

​នាឱកាស​នោះ​ព្រះមហា​វិមលធម្ម​បាន​សម្តែង​នូវ​ទឹក​ព្រះទ័យ​សប្បាយរីករាយ​និង​បាន​ថ្លែង​នូវ​អំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ខិតខំ​បំពេញការងារ​យ៉ាង​ខ្ជាប់ខ្ជួន​និង​ទទួលបាន​លទ្ធផល​យ៉ាង​គាប់ប្រសើរ​។​

ព្រះមហា​វិមលធម្ម​ក៏បានផ្តល់​ឱវាទ​និង​ប្រសិទ្ធិ​ពរជ័យ​បវរ​មហាប្រសើរ​ដល់​អ​គ្គ​នាយក​អាជ្ញាធរ​ជាតិ​អប្សរា​និង​ក្រុមការងារ​ទាំងអស់​ក្នុងការ​បំពេញភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ​។​អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០​នេះ​៕S/

​រូប​ថ​តៈ​ព្រះមហា​វិមលធម្ម​សិរី​សុ​វ​ណ្ណោ​ពិន​សែម​និមន្ត​ពិនិត្យ​កា​រស​ជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​(​អប្សរា​)​