ព្រះវិហារវត្តកល្យាណមិត្ត ហៅវត្តខ្សាច់ពោយ សាងសង់ បានជាង៣៥ភាគរយហើយ

310
ចែករម្លែក
លោកគឹម សោភ័ណ ចុះពិនិត្យការជួស
ជុលព្រះវិហារវត្តខ្សាច់ពោយ

ដោយ:គ្រញូង:បាត់ដំបង: កាលពីព្រឹកថ្ងៃទី២៧ខែមីនាឆ្នាំ២០២០ នៅក្នុង បរិវេណវត្តកល្យាណមិត្តហៅវត្តខ្សាច់ពោយ លោកគឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តនិងក្រុមការងារបានចុះពិនិត្យមើល​ក្រុមជាងកំពុងជួសជុលព្រះវិហារបុរាណដែលចាស់ទ្រុឌទ្រោមសម្រេច​ បាន​​លទ្ធផលប្រមាណជាង៣៥ភាគរយហើយ។

លោកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានឲ្យដឹងថា​គោលបំណង​របស់មន្ទីរគឺចង់មកពិនិត្យមើលតើការសាងសង់​ព្រះវិហារបុរាណនេះ​ ដើម្បី​ផ្តល់គំនិត យោបល់ជូនដល់ព្រះចៅអធិការវត្តក្នុងការរៀបចំវត្តបុរាណ
នៅពេលជួសជុលរួច។

លោកគឹម សោភ័ណបានពិតទូលប្រគេនព្រះចៅអធិការវត្តថាក្រោយពី​ជួសជុលរួចត្រូវធ្វើប្លង់គោលឲ្យស្របច្បាប់សម្រាប់ទុកសាង់សង់សមិទ្ធផលថ្មី​បន្ថែមទៀត។ពេលសាងសង់រួចត្រូវឈូសឆាយដីនៅពីមុខព្រះវិហារ
ចេញ​ហើយចាក់សាបក្រាលឥដ្ឋការ៉ូឡា ព្រោះជាវត្តបុរាណដែលមានអាយុកាល​ជាង១០០ឆ្នាំទុកជាទីសក្ការបូជាផងនិងអាចទាក់ទាញភ្ញៀវទេសចរជាតិនិង​អន្តរជាតិឲ្យមកដើរលេងកម្សាន្តនិងធ្វើការស្រាវជ្រាវអំពីប្រវត្តិរបស់វត្តនេះ​ផងដែរ៕/Ha