ព្រះ​នាង​ជប៉ុន ម៉ា​កូ និង​មិត្ត​ប្រុស នឹង​ប្រកាស ការភ្ជាប់​ពាក្យ​

1369
ចែករម្លែក

​ទីភ្នាក់ងារ​គ្រួសារ​អធិរាជ (Imperial Household Agency) បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ខែសីហា​ថា ព្រះអង្គម្ចាស់ក្សត្រិយ៍​ម៉ា​កូ ដែលជា​នត្តា​ច្បង (​ចៅស្រី​ច្បង​) របស់​អធិរាជ​ជប៉ុន អាគី​ហ៊ី​តូ និង មិត្ត​ប្រុស​របស់​ព្រះ​នាង ឈ្មោះ លោក កី កូ​មូ​រ៉ូ (Kei Komuro) នឹង​ប្រកាស​ការភ្ជាប់​ពាក្យ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៣​ខែកញ្ញា ។​

​តាម​ការគ្រោងទុក ការប្រកាស ដែល​បាន​ពន្យារពេល​មកហើយ​នេះ ដែល​បានគ្រោង​ធ្វើ​នៅ​ខែកក្កដា​នោះ ត្រូវបាន​កំណត់​ធ្វើ​នៅ​ថ្ងៃទី​៣​ខែកញ្ញា​វិញ បន្ទាប់ពី​មានការ​កែប្រែ​ដើម្បី​សម្របសម្រួល​ដល់​គម្រោង​ពេលវេលា​សម្រាប់​ក្រុមគ្រួសារ​រាជវង្ស ។ នេះ​បើ​យោងតាម​សារព័ត៌មាន​ជប៉ុន Japan Times ។​

​អ្នក​ទាំង ២ ដែលមាន​អាយុ​២៥​ឆ្នាំ​ដំណាលគ្នា​នេះ បាន​ជួប​និង​ស្គាល់គ្នា​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ នៅពេលដែល​ពួកគេ​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​គ្រី​ស្ទា​ន​អន្តរជាតិ (International Christian University) នៅ​ក្រុង​តូ​ក្យូ​។ លោក កូ​មូ​រ៉ូ ធ្វើការ​នៅ​ក្រុមហ៊ុន​ច្បាប់​មួយ​នៅ​ទីក្រុង​តូ​ក្យូ​។​

​អាពាហ៍ពិពាហ៍​របស់​ពួកគេ ត្រូវបាន​រំពឹងថា​នឹងធ្វើ​នៅ​ឆ្នាំ​២០១៨៕ ដោយ៖ សុខា

​ព្រះ​នាង ម៉ា​កូ និង លោក កី កូ​មូ​រ៉ូ បាន​ជួប​និង​ស្គាល់គ្នា​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ នៅពេលដែល​ពួកគេ​ជា​និស្សិត