ភរិយា​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ចែក​សម្ភារៈ​ដល់​សិស្សានុសិស្ស​សាលាបឋមសិក្សា​ត្រពាំង​អំពិល

1717
ចែករម្លែក

​ភ្នំពេញៈ​លោកស្រី ឌិ​ត នី​តា ភរិយា​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កាលពី​ព្រឹ​ថ្ងៃទី​១៨ ខែសីហា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​ចែក​កាបូប​សិក្សា​ចំនួន ២០០ ព្រមទាំង​សម្ភារ​មួយចំនួន​ជូន​ដល់​សិស្សានុសិស្ស​សាលាបឋមសិក្សា​ត្រពាំង​អំពិល សង្កាត់​ពន់​ស្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

លោកស្រីឌិត នីតា ភរិយាលោករដ្ឋមន្រ្តីបរិស្ថានចែកសម្ភារសិក្សាដល់សិស្សានុសិស្ស(រូបក្រុុមការងារ)

ថ្លែង​ក្នុងឱកាស​នោះ​លោកស្រី​បានលើកឡើង​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា មាតាបិតា​លើ​កុមារា​កុមារី​។​លោកស្រី​ក៏បាន​លើកទឹកចិត្ត​ដល់​ឱ្យ​សិស្សានុសិស្ស ទាំងអស់​ឲ្យ​ខិតខំ​រៀនសូត្រ ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​អនាគត​ប្រទេសជាតិ​។ លោកស្រី​បានលើកឡើង​ថា ទោះបី​បច្ចុប្បន្ន ប្អូនៗ​កុមារ មិន​ស្ថិតនៅក្នុង​ថ្នាក់​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី​២១-២២ ខែសីហា ឆ្នាំ​២០១៧​ក៏ដោយ តែ​ប្អូន​ត្រូវខិតខំ​រៀនសូត្រ សន្សំ​វិជ្ជា​សម្រាប់​ការប្រឡង​នៅ​ថ្ងៃ​ខាងមុខ​។ លោកគ្រូ អ្នកគ្រូ​ជា​អ្នក​ជួយ​បង្រៀន នឹង​ផ្តល់​ចំណេះដឹង ដូច្នេះ​ប្អូនៗ​សិស្សានុសិស្ស​ត្រូវ​ខំរៀន​បន្ថែមទៀត​។ លោកជំទាវ​បានលើកឡើង​ថា នៅក្នុង​ការប្រឡង ប្អូនៗ​មិនអាច​ពឹង​អ្នកណា​បានទេ គឺ​ពឹង​លើ​ចំណេះដឹង​ខ្លួនឯង​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា ក្នុង​ឧកាស​ចែកជូន​សម្ភារ​សិក្សា​ដល់​សិស្ស​នាពេល​នោះដែរ លោកស្រី ឌិ​ត នី​តា បាន​និទានរឿង “​សត្វ​កណ្តូប និង​ស្រមោច​” ដែល​ផ្តល់នូវ​ការអប់រំ ដល់​កុមារ​អោយ​ចេះ​សន្សំសំចៃ សន្សំ​ស្បៀង​ទុក​ដូច​ត្រមោច ។​កុំ​មានការ​ធ្វ​ស​ប្រហែស​ដូច​សត្វ​កណ្តូប​ដែល​ដើរ​លង និង​រាំច្រៀង​កំសាន្ត​នៅ​រដូវប្រាំង​។ លុះដល់​រដូវវស្សា កណ្តូប​ជួប​គ្រោះ​អត់ឃ្លាន មិន​ដូច​ស្រមោច​ដែល​បាន​បម្រុង​ស្បៀង​ទុក​គ្រប់គ្រាន់​តាំងពី​រដូវប្រាំង​។​

​យោងតាម​ការ​ឱ្យដឹងពី លោក យឹម សុភ័ក្ត្រ ប្រធាន​សមាគមនិស្សិត​ខ្មែរ​មកពី​ប្រទេស​ជប៉ុន សមាគម​ភ្នំពេញ សែន​សុខ ឡាយ​អិន​ក្លឹប និង​គាំទ្រ​ដោយ​សមាគម​សាជីវកម្ម​ឡាយ​អិន​ក្លឹប​មកពី​ខេត្ត​សា​តូ​យ៉ាម៉ា ប្រទេស​ជប៉ុន បានផ្តល់​កាបូប និង​សម្ភារ​សិក្សា​ជាច្រើន ដល់​សិស្សានុសិស្ស​នៅតាម​សា​នា​រៀន​នានា​នៅ​កម្ពុជា​។ នៅ​ឆ្នាំ​២០១៧​នេះ សមាគម​បានទទួល​ជំនួយ និង​ចែក​ចូ​ន​កាបូប​សិក្សា​ដល់​សិស្ស​នៅតាម​សាលារៀន​ក្នុង​ខេត្តកំពង់ចាម និង​ខេត្ត​មួយចំនួនទៀត​។ នៅថ្ងៃនេះ លោកស្រី​ឌិ​ត នី​តា និង​ក្រុមយុវជន​នៃ​សមាគមនិស្សិត​ខ្មែរ​មកពី​ប្រទេស​ជប៉ុន បាន​ចែកជូន​កាបូប​សិក្សា​ចំនួន ២០០ ដល់​សិស្សានុសិស្ស​សាលាបឋមសិក្សា​កំពង់អំពិល រួមជាមួយ​ទឹកដោះគោ និង​ទឹក​​សុ​ទ្ឋ ជា​សក្ខីភាព​នៃ​ការ​រឹតចំណង​សាមគ្គីភាព​រវាង​ប្រទេស​កម្ពុជា​និង​ជប៉ុន និង​ប្រជាជន កម្ពុជា និង​ជប៉ុន​៕MN
ដោយៈបញ្ញាសាស្រ្ត