ភាគី​ជម្លោះ​ដី​សុំ​តុលាការ​កំពូល​បន្ត​ផ្អាក​អនុវត្ត​សាលដីកា​និង​ប្តឹង​សើរើ​

687
ចែករម្លែក
  • 32
    Shares

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ភាគី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយកន្លែង​បានស្នើ​សុំ​តុលាការ​កំពូល​បន្ត​ផ្អាក​អនុវត្ត​សាលដីកា​និង​ប្តឹង​សើរើ​ខណ​:​ភាគី​ម្ខាង​ទៀត​បាន​សាលដីកា​ស្ថាពរ​។​ដី​មាន​ជម្លោះ​នោះ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ គឺ​ដី​លំនៅស្ថាន​របស់លោក​ជូ ផារិន​មាន​ទំហំ​២៣​ម៉ែត្រ​គុណ​នឹង​១០០​ម៉ែត្រ​។​ដី​របស់​លៅ​ក​ម៉ៅ​សែ​ម្ចាស់​ភោជនីយដ្ឋាន​និង​រោង​ជួល​ការ​មាន​ទំហំ​៧១​ម៉ែត្រ​គុណ​នឹង​១០០​ម៉ែត្រ ។​.

​តាម​ប្រវត្តិ​រឿងរ៉ាវ​ដីធ្លី​នេះ​ដែល​កាសែត​រស្មី​កម្ពុជា​ទទួលបាន​នៅ​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០១៩​ដឹងថា​: លោក​ជូ ផារិន បាន​កាន់កាប់​ដី​ដែល​អាជ្ញាធរ​ប្រគល់ជូន​នោះ ។​ឯ​លោក​ម៉ៅ សែ បាន​ទិញ​ពី​ឈ្មោះ រ៉ៃ ប៊ូ​ន​ធឿន​។​ដី​នោះ​មាន​ព្រំប្រទល់​ជាប់​គ្នា​ខ្លះ​និង​មិន​ទល់នឹង​បារ៉ែត​ក្រវ៉ាត់​ក្រុង​ទេ​។​អីចឹង​ហើយ​បាន​ជាមាន​ជម្លោះ​ប្តឹងផ្តល់​រ៉ាំរ៉ៃ​២០​ឆ្នាំ​មកនេះ​។​

រឿង​ក្តីក្តាំ​នេះ​លោក​ម៉ៅ​សែ​បាន​ឈ្នះក្តី​នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។ តែ​នៅ​សាលាឧទ្ធរណ៍​លោក​ជូ​ផារិន​បានឈ្នះ​វិញ​ម្តង​។​លុះដល់​សាលា​កំពូល​ក្នុង​កម្មវត្ថុ​ប្តឹង​សុំ​ទាមទារ​ដី​សេវ​ភាព​(​បើកផ្លូវ​)​លោក​ម៉ៅ​សែ​បានឈ្នះ​ជាថ្មី​។​នៅក្នុង​សាល​ដិ​ការបស់​តុលាការ​កំពូល​លេខ​៣២​ចុះ​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៨​បានសម្រេច​ប្រគល​ដី​ទំនាស់​ឲ្យ​ទៅ​លោក​ម៉ៅ​សែ​គ្រប់គ្រង​និង​អាស្រ័យ​ផល​ដោយ​ស្របច្បាប់​។​

​ករណីនេះ​លោក​ជួ​ផារិន​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ដោយ​ចោទ​ជា​សំនួ​រថា​:​លោក​ឆ្ងល់​ហើយ​ស្នើការ​ពន្យល់ថា ក្នុង​កម្មវត្ថុ​បណ្តឹង​របស់លោក​ម៉ៅ សែ​ទាមទារ​ដី​សេវ​ភាព​(​សុំ​បើកផ្លូវ​លើ​ខ្នង​ប៉ា​រ៉ែត​និង​បើករបង​) ពី​ឈ្មោះ​ជូ​ផារិន​ចុះ​ហេតុអ្វី​បានជា​តុលាការ​កំពូល​ចេញ​សាលដីកា​សម្រេច​ប្រគល់​ដី​នោះ​អោយ​លោក​ម៉ៅ សែ គ្រប់គ្រង​និង​អាស្រ័យ​ផល​ទៅវិញ​?

​ទោះជា​យ៉ាងណា​ក្រោយពី​សាលា​កំពូល​ចេញ​សាលដីកា​នោះ​លោក​ជូ​ផារិន​បាន​តវ៉ា​ជំទាស់​មិនឱ្យ​តុលាការខេត្ត​បន្ទាយមានជ័យ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​នោះ​កាលពី​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៩​ឡើយ​។​គឺ​លោក​ជូ​ផារិន​បានដាក់​ពាក្យ​បណ្តឹងសុំ​ចៅក្រម​ជួន​វណ្ណៈ​នៃ​សាលាដំបូង​ខេត្ត​ផ្អាក​នៅ​ការអនុវត្តន៍​នេះ ។​

ជាងនេះទៅទៀត​លោក​ជូ​ផារិន​ក៏បាន​ប្តឹង​សើរើ​(​ពាក្យបណ្តឹង​ជំទាស់​)​លើក​រឿងនេះ​គឺ​សុំ​ឲ្យ​សាលា​កំពូល​ជំនុំ​ជំ​រះ​សាជាថ្មី​ម្តងទៀត ។ ប៉ុន្តែ​មកទល់​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០១៩ តុលាការ​កំពូល នៅតែ មិនទាន់បាន​ជំ​រះ​ជាថ្មី​ដែរ ។​លោក​ជូ ផារិន បាន​ថ្លែង​អំណ​គុណ​ដល់​តុលា​ការដែល​ផ្អាក​ការអនុវត្ត​នេះ ។​

​ទោះយ៉ាងណា​លោក​នៅតែ​ទទូច​សុំឱ្យ​តុលាការ​កំពូល​ជំនំជម្រះ​រឿងក្តី​ដីធ្លី​នេះ​ជាថ្មី ។​​ឆ្លើយតប​ករណីនេះ​លោក​ម៉ៅ​សែ​ភាគី​ជម្លោះដីធ្លី​នេះ​ម្ខាង​ទៀត​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៣​ខែមេសា​ថា : ដី​ដែល​លោក​កាន់កាប់​ដូច​ទំហំ​ខាងលើនេះ គឺមាន​ព្រំ​ទល់នឹង​បារ៉ែត ហើយ​មាន​២​ផ្នែក :​ផ្នែក​ទី​១ មាន​ប្លង់រឹង​(​ប្លង់​ស្លាបមាន់​) និង​ផ្នែក​២ មាន​បង្កាន់ដៃ​អាជ្ញាធរ​។​គឺមាន​តាំងពី​ឆ្នាំ​១៩៩២​និង​១៩៩៣​មកម្ល៉េះ ។​

ដូច្នេះ​បានជា​ជម្លោះ​ដី​នេះ​ត្រូវ​ប្តឹង​អោយ​តុលាការ​កាត់ក្តី​ផង​និង​អោយ​គណ​:​កម្ម​ការដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត​ដោះស្រាយ​ផង ។ តែ​ទីបំផុត គណ​:​កម្ម​ការ​នៃ​អាជ្ញាធរខេត្ត​បានប្រគល់​បណ្តឹង​ដីធ្លី​នេះ អោយ​តុល​ការកាត់ក្តី​បញ្ចូល​គ្នា​តែម្តង ព្រោះ​វា​ពាក់ព័ន្ធ​គ្នា ឬថា​ជា​រឿង​តែមួយ ។

ក្នុងនោះ​ខេត្ត គ្រប់​អណ​ត្តិ​អភិបាលខេត្ត​តាំងពី​ឆ្នាំ​១៩៩៣​ក៏​ចេញ​លិខិត​ហាមឃាត់​លោក​ជូ ផារិន កុំឱ្យ​រំលោភ​ដី​នោះ ព្រោះ​ជា​ដី​របស់លោក​ស្របច្បាប់ ។​ហេតុនេះហើយ​បានជា​រឿងនេះ ភាគី​ទាំង​២ ត្រូវ​តស៊ូ​ក្តី​នៅតែ​ស្ថាប័ន​តុលាការ​ទាំង​៣​ថ្នាក់​មកនេះ ។​

​ទោះយ៉ាងណា​មន្ត្រី​អាជ្ញាធរ​ដែនដី​រួមទាំង​លោក​ណ​យ​ប៊ុន​សួន​ប្រធានការិយាល័យ​ភូមិបាល​ក្រុង​សិរីសោភ័ណ បានអោយដឹងថា : តាមពិត​ដី​លោក​ម៉ៅ សែ​មាន​គ្រប់​ចំនួន​ក្នុង​ប្លង់ មិន​បាត់បង់​អ្វី​ទេ​។ ប៉ុន្តែ លោក​បាន​ប្តឹងផ្តល់​ទៅ​លោក​ជូ ផារិន ទាមទារ​ដី​បន្ថែម​ទើប​រឿងនេះ រ៉ាំរ៉ៃ​ដូច្នេះ ៕S/

​ ​ ​ រូបថត : ដី​ជម្លោះ​រវាង​លោក​ជូ ផារិន​និង​លោក​ម៉ៅ សែ​នៅជាប់​អតីត​បា​រ៉េត​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ (​រូប​: ភ្នំ​ស្វាយ​)​