ភី​យ៉ា វ៉េ​កា បង្អួតរាង​យ៉ាង​សិច​ស៊ី នៅ​មាត់សមុទ្រ​

167
ចែករម្លែក

​ភ្នំពេញៈ តារា​ម៉ូ​ដែល​ល្បីល្បាញ​កញ្ញា ភី​យ៉ា វ៉េ​កា បានបង្ហាញ​ខ្លួន ក្នុង​ឈុត​ប៊ី​គី​នី បង្អួតរាង​យ៉ាង សិច​ស៊ី លំហែកាយ នៅ​មាត់សមុទ្រ ក្រុងព្រះសីហនុ ហើយក៍​ធ្វើឱ្យ​មហាជន ចាប់អារម្មណ៍ និង​ជាពិសេស​អ្នកគាំទ្រ​ផ្នែក​បុរសៗ ។ នាង​ដើរ​លំហែកាយ នៅ​មាត់សមុទ្រ ប៉ុន្មាន​ថ្ងៃនេះ (​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០) បានធ្វើ​អ្នកគាំទ្រ​ពេញចិត្ត និង​ចាប់អារម្មណ៍​ជាខ្លាំង ដោយសារ តែ​លើក​នេះ នាង​ស្លៀក​ឈុត​ខ្លី ពណ៌​ខ្មៅ បញ្ចេញរាង​ស្លី​ម ជាមួយ​កាយវិការ​គួរឱ្យ​ស្រឡាញ់​។​

​មួយ​ប៉ុស្តិ៍ ដេក​លើ​គ្រែ​ហាល​ក្តៅ នៅ​មាត់សមុទ្រ ដោយ​ដាក់​ជើង​សន្តូក​ចុះ ពិតជា​ធ្វើឱ្យ​ប្រុសៗ ដែល​បាន​មើល​រូបថត របស់​នាង​បង្ហោះ​នោះ នាំគ្នា​លាន់មាត់​ថា រាង​ស្រ​ឡូ​ន ហើយ​ជើង ពិតជា​ស្អាត​តែម្តង​។​

​កញ្ញា ភី​យ៉ា វ៉េ​កា បាន​ប្រាប់ រស្មី​កម្ពុជា ឱ្យដឹងថា ការពិត​រូបថត ជាច្រើន​សន្លឹក ពេល​ទៅលេង មាត់សមុទ្រ លើក​នេះ តែ​នាង​មិន​ហ៊ាន​បង្ហោះ​ច្រើន​ទេ ខ្លាច​មាន​អ្នកខ្លះ​រិះគន់​។ គ្រាន់តែ​បង្ហោះ មួយចំនួន តែប៉ុណ្ណោះ ហើយក៍​សូម​អរគុណ​ដល់ អ្នកគាំទ្រ​នាង គ្រប់​សកម្មភាព​។​

​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០ តារា​ម៉ូ​ដែល កញ្ញា វ៉េ​កា បានបង្ហាញ​រូបថត សិច​ស៊ី​ទៀត ហើយ​គ្រាន់តែ​ថតរូប​លេង​ស្ទា​យ យក​ខ្នើយកើយ មក​ចង​ចេញ​ជា​រ៉ូ​ប ស្លៀក​បាំង​រូបរាង​ដ៏​ស្អាត តែ​ប៉ុណ្ណឹង​សោះ បែរជា​ធ្វើឱ្យ​ប្លែក​ភ្នែក ជាថ្មី​តែម្តង​។ វ៉េ​កា ជាតា​រា​ម៉ូ​ដែល ថ្មី​មួយរូប​ទៀត​កំពុង តែមាន ប្រជាប្រិយ​ភាពខ្លាំង និង​លេចធ្លោ ដើមឆ្នាំ​២០២០ នេះ ខណៈ​ប្រទេស​ថៃ​ទទួលស្គាល់ សមត្ថភាព និង​ប្រគល់​ពានរង្វាន់ ជូន​ដល់​នាង កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ កន្លងមកនេះ​។​

​កញ្ញា ភី​យ៉ា វ៉េ​កា បាន​ប្រឡូក​ចូល វិស័យ​សិល្បៈ នៅក្នុង​កម្មវិធី​ប្រកួត Boy bands Girl Bands របស់​ទូរទស្សន៍ ស៊ី​ធី​អិន កាលពី ឆ្នាំ​២០០៤​។ បន្ទាប់មក នាង​បាន​បន្ត​ប្រឡូក នៅក្នុង​ការសម្តែង ខ្សែភាពយន្ត ថត​ស្ព​ត​ពាណិជ្ជកម្ម និង​ដើរ​ម៉ូត​។ តារា​ស្រី​រូបនេះ ត្រូវបាន​អ្នកគាំទ្រ ចាប់អារម្មណ៍ និង​ចាត់ទុកជា​តារា​ស្រី មាន​រូប​សម្រស់​ស្អាត ទម្រង់​មុខ​កូនកាត់ និង​មាន​ប្រជាប្រិយ លើ​ហ្វេ​ស​ប៊ុ​ក ៕ ដោយៈ បូ​រិ​ន​