ភូមិឋាន​តូច​មួយ​ក្នុង​ក្រុង​ជាំ​ង ស៊ូ​ប្រែក្លាយជា​តំបន់កសិកម្ម​បែប​សម័យថ្មី​ ​លើកកម្ពស់​ជីវភាព​អ្នកមូលដ្ឋាន​

1179
ចែករម្លែក
  • 1
    Share

ដោយ:​យោធិន​/ជាំ​ងស៊ូ-ប្រទេស​ចិន ៖ ភូមិ​អី​វា ស្ថិតក្នុង​តំបន់​ឈី​ឈាន់ នា​ក្រុង​ជាំ​ង ស៊ូ ខេត្ត​ជាំ​ង ស៊ូ កន្លងមក​ពិត​ជ​ជា​ពុំបាន​ផ្តល់នូវ​ចំណង់​ចំណូលចិត្ត​ដល់​ប្រជាជន​ដែល​កំពុង​រស់នៅ​ទីនោះ​ឡើយ ប៉ុន្តែ​ក្រោយពេល​មានការ​ឆ្នៃប្រឌិត​កាលពី​ក្នុងអំឡុង​ឆ្នាំ​២០១១ កន្លងទៅនេះ ភូមិ​អី​វា បាន​កែប្រែ​មុខមាត់​ថ្មី​ព្រមទាំង​ផ្តល់នូវ​ភាព​មាន បាន ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន​ខាងលើនេះ​សឹង​គ្រប់ ក្រុមគ្រួសារ​ក្លាយខ្លួន​ពី​ភាព​ក្រខ្សត់​ពីមុន​ឲ្យ​ទៅជា​ថៅកែ​ប្រកបដោយ​កម្រិតជីវភាព​រុងរឿង​នាពេល​បច្ចុប្បន្ននេះ​។​

ក្នុង​ដំណើរ​ទស្សនកិច្ច របស់​ប្រតិភូ​អ្នកសារព័ត៌មាន​កម្ពុជា​ដែល​បានធ្វើ​ឡើង​នា​ចុងខែ​តុលា និង​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចូលរួម​ទស្សនា តំបន់​ក​សិ​ទេសចរណ៍​បែប​សម័យ​ទំនើប​ខាងលើនេះ ដោយបាន​ចុះ​ផ្ទាល់​ក្នុង​កសិដ្ឋាន​ដែល​សម្បូរ​ណ៍​ទៅដោយ​ចំការ​បន្លែ​គំរូ ស្ថិតនៅ​ទីក្រុង​ជាំ​ង​ស៊ូ ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ដែល​សុទ្ធតែជា តំបន់​ស្រស់ស្អាត និង​គួរ​ជាទី​ចាប់អារម្មណ៍​ក្រៃលែង ។​

ចាប់តាំងពី​ក្នុងអំឡុង​ឆ្នាំ​២០១១ តំបន់​ឈី​ឈាន់ ភូមិ​អី​វា បាន​ប្រ​ក្លាយជា​ភូមិ​ស្រស់ស្អាត​ជាងគេ​ក្នុង​ក្រុង​ជាំ​ង ស៊ូ ដោយបាន​អភិវឌ្ឍ​ធ្វើការ​កែច្នៃ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​កន្លងទៅ​ពួកគេ​មិន​ចង់​រស់នៅក្នុង​តំបន់​នេះ​ឲ្យ​ទៅជា​ភូមិ​ស្រស់ស្អាត ដោយ​ធ្វើការ​កែច្នៃ​ផ្ទះ​ប្រែក្លាយជា​ភូមិដ្ឋាន​ស្រស់ ស្អាត ជាងគេ​នៅ​ជាំ​ង​ស៊ូ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។ ចំពោះ​ផ្ទៃដី​មិន​ជាធំ​ប៉ុន្មាន​ឡើយ ។ នេះ​បើតាម​ការបញ្ជាក់​ពី​សំណាក់​មគ្គុទ្ទេសក៍​អមដំណើ​រ​ប្រតិភូ​អ្នក​សារ​ពត៍​មាន​សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅលើ​ទឹកដី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែលជា​មិត្ត​យូរអង្វែង​របស់​កម្ពុជា​។​

តំបន់​ឈី​ឈាន់ ភូមិ​អី​វា សរុប​មាន​ចំនួន​១៨​ភូមិ​មាន​ប្រជាពលរដ្ឋ​ចំនួន​១៤២ នាក់​ក្នុង​ចំនួន​៩៨​គ្រួសារ​ដែល​បាននិងកំពុង​រស់នៅ​ប្រកបដោយ​ប្រាក់ចំណូល​ខ្ពស់ ជីវភាព​ធូរធា​គ្រប់ៗ​គ្រួសារ នាពេល​បច្ចុប្បន្ននេះ ។​
តំបន់​ឈី​ឈាន់ ភូមិ​អី​វា​បាន​ទាក់ទាញ ភ្ញៀវ​ទេសចរណ៍​ចិន ជាច្រើន​មកលេង​។ ភូមិ​ខាងលើនេះ​ក៏មាន​សំណង់​អគារ​បង្ហាញ​ពី​បុព្វ​សម័យ និង សំណង់​ប្រវត្តិសាស្ត្រ​ដែល​បន្សល់ទុក​នា​សម័យ​រាជវង្ស​ព្រះ​ចៅ​អធិរាជ​ចិន​ផងដែរ​។​

ចំណុច​លេចធ្លោរ​ផ្នែក​ដំណាំ​កសិកម្ម​ទំនើប​ច្រើន​មុខ​ដែលជា​ចំការ​បន្លែ មាន​លក្ខណៈ​យ៉ាង​ទំនើប​បំផុត ក្នុងនោះ​មានៈ​ម្ទេស ត្រសក់ ត្រប់ ននោង​ល្ពៅ​និង​បន្លែ​ច្រើន​ប្រភេទ សម្រាប់​នាំចេញ​ទៅកាន់​តំបន់​នានា​ក្នុង​ទូទាំងប្រទេស​។
​ម្ចាស់​កសិដ្ឋាន​ដែល​បាន​ចំណាយ​ដើមទុន​យ៉ាង​សន្ធឹកសន្ធាប់​សម្រាប់​មុខរបរ​ធ្វើ​ចំការ​បែប​សម័យ​ទំនើប​ខាងលើនេះ​បាន​បញ្ជាក់ថាៈ​សម្រាប់​តំបន់​អភិវឌ្ឍន៍ កសិកម្ម​បែប​ទំនើប​នេះ​មាន​ផ្ទៃដី​១៣០​ហិកតា ហើយ​ត្រូវបាន​តស៊ូ​ជំនះ​រាល់​ឧ​ប​ស័គ្គ​អស់​រយៈពេល​បី​ឆ្នាំ ទើប​សម្រេច​ទទួលបាន​នូវ​ផល​គួរ​ជាទី​មោទនភាព​ដូច​បានឃើញ​នាពេល​បច្ចុប្បន្ននេះ​៕B/

​កសិដ្ឋាន ទេសចរណ៍​ទំនើប​មួយនា​តំបន់ ឈី​ឈាន់ ក្នុងភូមិ អី​វា ក្រុង​ជាំ​ង ស៊ូ​ដែល​ប្រជាពលរដ្ឋ​ប្រែក្លាយ​ជីវភាព​សម្បូរ​ណ៍​បែប​