ភ័យខ្លាច​កូរ៉ូណា បង្ក​កុបកម្ម​និង​រត់គេច​ចេញពី​ពន្ធនាគារ​ថៃ​

154
ចែករម្លែក

​អ្នកទោស​រាប់សិប​នាក់​បាន​វាយ​បំបែក​គ្រឿង​សង្ហា​រិម​និង​កញ្ចក់​បង្អួច​ក្នុងអំឡុង​ផ្ទុះ​កុបកម្ម​មួយ​នៅ​ពន្ធនាគារ​ថៃ​មួយ​កាល​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​មីនា ដែល​​បង្កឡើង​ដោយសារ​តែ​ការភ័យខ្លាច​ការផ្ទុះ​ជំងឺ​ឆ្លងកូវី​ត​១៩​នៅក្នុង​គុក​។​

​ក្នុងអំឡុងពេល​ផ្ទុះ​អំពើហិង្សា អ្នកទោស​ខ្លះ​បាន​រត់គេច​ចេញពី​ពន្ធនាគារ​ប៊ូ​រី​រ៉ា​ម ដែល​ដាក់​អ្នកទោស​ប្រមាណ​២.០០០​នាក់​។​មានតែ​៧​នាក់​ទេ ដែល​ត្រូវបាន​ចាប់​​ខ្លួន​បាន​មក​វិញ​ភ្លាម​។​

​លោក​ណារ៉ាត សា​វេតាណា អគ្គនាយក​នៃ​នាយកដ្ឋាន​កែប្រែ​អប់រំ​បាន​និយាយថា​«​មាន​អ្នកទោស​មួយក្រុម​ព្យាយាម​រត់គេច​ចេញពី​គុក​និង​បង្ក​ចលាចល​…​រួម​​មាន​វាយបំផ្លាញ​និង​ដុត​របស់​របរ​នៅក្នុង​គុក​»​។​

​ក្រោយ​ផ្ទុះ​អំពើហិង្សា អាជ្ញាធរ​បាន​បញ្ជូន​បុគ្គលិក​ពេទ្យ​ទៅ​ពន្យល់​អ្នកទោស ដែល​ទទួល​ព័ត៌មាន​ចចាមអារ៉ាម​អំពី​ការផ្ទុះ​ជំងឺ​កូវី​ត​១៩​នៅក្នុង​គុក ហើយ​សភាព​​ការណ៍​បាន​វិល​មក​ធម្មតា​វិញ​។​

​គិត​មក​ត្រឹម​ថ្ងៃអាទិត្យ ថៃ​មាន​អ្នក​ឆ្លងកូវី​ត​១៩​ចំនួន​១.៣៨៨​នាក់ ក្នុងនោះ​៧​នាក់​បាន​ស្លាប់​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​ពួក​អ្នកទោស​វាយបំផ្លាញ​និង​ដុត​របស់​របរ​នៅក្នុង​គុក​ប៊ូ​រី​រ៉ា​ម មុន​ពេល​រត់​គេចខ្លួន​កាលពី​ថ្ងៃ​២៩​មីនា​